កម្មវិធី “ជួបប្រាស្រ័យតំបន់-អង្គទូត” នៅទីក្រុង Can Tho

ក្នុងក្របខ័ណ្ឌផ្សារណាត់ ការតាំងពិព័រ “សម្ឋិទិ ១០ ឆ្នាំកសាងនិងអភិវឌ្ឃន៍វាល
ទំនាបទន្លេCuu Long” និងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៣៧ ទិវារំដោះ
ភាគខាងត្បូង វៀតណាម ឯកភាពប្រទេស នាថ្ងៃទី ២៨ មេសា ក្រសួងការបរទេស
គួបផ្សំជាមួយ គណៈកម្មការទទួលបន្ទុក Nam Bo ខាងលិច បានរៀបចំកម្មវិធី “ជួប
ប្រាស្រ័យតំបន់ អង្គទូត” នៅទីក្រុង Can Tho។ ថ្លែងមតិនៅពិធីបើកសន្និសីទនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son បានសង្កត់ធ្ងន់ថា៖ វាលទំនាប
ទន្លេ Cuu Long មានតួនាទីសំខាន់ពិសេសចំពោះកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
និងសមាហរណកម្ម អន្តរជាតិរបស់វៀតណាម និងនេះគឺជាតំបន់មានរបៀបខ្លាំង
និងសក្ដានុភាពអភិវឌ្ឍន៍លើគ្រប់ វិស័យ។ ប៉ុន្តែ តំបន់នេះក៏ប្រឈមមុខជាមួយ
ការសាកល្បង ជាពិសេសគឺការប្រែប្រួល អាកាសធាតុ។ “កម្មវិអីជួបប្រាស្រ័យ
តំបន់ អង្គទូត គឺ ការខំប្រឹងប្រែងមួយក្នុងចំណោមការខំប្រឹងប្រែងនៃ ផ្នែកការប
រទេសវៀតណាម រួមជាមួយបណ្ដាតំបន់ ជំរុញអនុវត្តគោលនយោបាយកិច្ចការ
បរទេស ម្ចាស់ការសមាហរណកម្មយ៉ាងសកម្ម។ ក្នុងនោះ មានការឧទ្ទេសនាម
សក្តានុភាព តំរូវការ ឱកាសអភិវឌ្ឍន៍របស់តំបន់ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ
អន្តរជាតិ ជាពិសេស លើវិស័យ សេដ្ឋកិច្ច សំដៅរួមចំណែកធ្វើឲ្យទំនាក់ទំនងរបស់
វៀតណាមជាមួយបណ្ដា ប្រទេសកាន់តែឲ្យខ្លាំងក្លាថែមទៀត។ ទន្ទឹមនឹងនោះ ជំរុញផ្សារភ្ជាប់សហគមន៏អង្គភាពអាជីវកម្មវៀតណាមជាមួយដៃគូរអន្តជាតិនានា៕
តាងនាមអង្គទូត ឯកអគ្គរដ្ឋទូតម៉ារ៉ុកប្រចាំនៅភវៀតណាម លោក El Houcine
Fardani និងជាប្រធានគណៈប្រតិភូអគ្គទូត បានសម្តែងនូវជំនឿជឿជាក់ថា៖ ជាមួយ
សម្ឋិទិដ៏ធំធេង លើវិស័យកសិកម្ម ជលផលនិងទេសចរណ៍ តំបន់វាលទំនាបទន្លេ
Cuu Long នឹងកសាង យុទ្ធសាស្ត្រមានប្រសិទ្ធភាព សំដៅទាក់ទាញការវិនិយោគ
ចូលក្នុងហេត្ថរចណាសម្ព័ន្ធ ប្រភាពធនធានមនុស្ស ដើម្បីធានាការអភិឌ្ឍន៍ចីរភាព៕

កម្មវិធី “ជួបប្រាស្រ័យតំបន់-អង្គទូត” នៅទីក្រុង Can Tho - ảnh 1
ការតាំងពិព័រ “សម្ឋិទិ ១០ ឆ្នាំកសាងនិងអភិវឌ្ឃន៍វាលទំនាបទន្លេCuu Long” (Image: VOVonline)

ប្រតិកម្មទៅវិញ

ផ្សេងៗ