កម្មវិធី “ដំណើរសិល្បៈវិលត្រឡប់មក Dien Bien Phu”


កម្មវិធី “ដំណើរសិល្បៈវិលត្រឡប់មក Dien Bien Phu”  - ảnh 1
រាត្រីសម្តែងសិល្បៈរបស់កម្មវិធី “ដំណើរសិល្បៈវិលត្រឡប់មក Dien Bien Phu” (Image: Vietnam+)

(VOVworld) – រាត្រីសម្តែងសិល្បៈរបស់កម្មវិធី “ដំណើរសិល្បៈវិលត្រឡប់មក
Dien Bien Phu” ត្រវបានរៀបចំឡើងនៅមជ្ឈមណ្ឌលវប្បធម៌ខេត្ត Son La ភាគ
ខាងជើងនាយប់ថ្ងៃទី ១១ មិនា។ នេះគឺជាកម្មវិធីដើម្បីចាប់ផ្តើមឲ្យបណ្ដា
សកម្មភាពសិល្បៈរំលឹក ខួបអនុស្សារវរីយ៍លើកទី ៦០ នៃទិវាជ័យជំនះ
Dien Bien Phu (ថ្ងៃទី ៧ ឧសភា)។ សិល្បៈករសិល្បៈការិនីចំនួន ១ រយនាក់
របស់រោងល្ខោនរបាំតូរតន្ត្រីកងទ័ពប្រជាជនវៀតណាមនិងក្រុមរបាំតូរ្យតន្ត្រី
ជនជាតិខេត្ត Son La បានឧទ្ទេសនាមឲ្យទស្សនិកជនកម្មវិធីសិល្បៈដោយមាន
នាទីសម្តែងសម្បូរបែបចំនួន ១៤។ រាត្រី ចុងក្រោយនៃកម្មវិធី​ “ដំណើរសិល្បៈ
វិលត្រឡប់មក Dien Bien Phu” នឹងប្រព្រឹត្តទៅ នាយប់ ថ្ងៃទី ១៣ មិនា នៅទីក្រុង
Dien Bien ខេត្ត Dien Bien (ភាគខាងជើងវៀតណាម) ។ ក៏ក្នុងក្របខ័ណ្ឌកម្មវិធី
ជួយឧបត្ថម្ភខេត្ត Dien Bien ក្នុងឱកាសរំលឹកខួបអនុស្សា រវរីយ៍លើកទី ៦០ នៃ
ទិវាជ័យជំនះ Dien Bien Phu នាថ្ងៃទី ១១ មិនា ខេត្ត Dien Bien បានសហការ
ជាមួយទីក្រុងហូជីមិញបានចាប់ផ្តើមការកសាងមន្ទីពេទ្យពហុព្យាបាល
Muong Ang នៅស្រុក Muong Ang ខេត្ត  Dien Bien ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ