កម្មវិធី "បុណ្យតេតដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ"

(VOVWORLD) - នាយប់ថ្ងៃទី ១៥ ខែមករា នៅទីក្រុងហាណូយ មជ្ឈិមសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ / ឌីអុកស៊ីនវៀតណាម បានរៀបចំកម្មវិធីសំដែងសិល្បៈសំដែងការដឹងគុណ ដោយមានប្រធានបទ “បុណ្យតេតដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីមលើកទី ២ ឆ្នាំ២០២០” ។
កម្មវិធី កម្មវិធី "បុណ្យតេតដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ" (រូបថត៖ daidoanket.vn)

កម្មវិធីនេះត្រូវបានសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ / ឌីអុកស៊ីនវៀតណាម សហការជាមួយទស្សនាវដ្តីពណ៌លឿងទុំ / ឌីអុកស៊ីនវៀតណាម បំផុសឡើងចាប់ពីថ្ងៃទី ១ ខែមករា ហើយរហូតមកដល់ពេលនេះ កម្មវិធីបានចុះសួរសុខទុក្ខនិងប្រគល់ជូនផ្ទះមេត្តាធម៌និងជូនអំណោយបុណ្យតេតដល់ជនរងគ្រោះដោយសារជាតិគីមីពុល ពណ៌ លឿងទុំ ជាង ១.២០០ នាក់នៅខេត្តក្រុងចំនួន ២២ នៅទូទាំងប្រទេសផងដែរ។ លោកវរសេនីយ៍ឯក Tran Dinh Dich អគ្គនិពន្ធនាយកនៃទស្សនាវដ្តីពណ៌លឿងទុំ / ឌីអុកស៊ីនវៀតណាមបានមានប្រសាសន៍ថា៖

«ទោះបីជាតម្លៃខាងសម្ភារៈគឺមិនធំប៉ុន្មានក៏ដោយ ប៉ុន្តែវាមានអត្ថន័យមនុស្សធម៌ដ៏សំខាន់ណាស់ ដើម្បីជួយឧបត្ថម្ភនិងលើកទឹកចិត្តដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនឲ្យមានបុណ្យតេតដ៏សប្បាយរីករាយនិងកក់ក្ដៅ ហើយនេះក៏ជាការរីកសាយភាយចំពោះសហគមន៍ទាំងក្នុងនិងក្រៅប្រទេសវៀតណាម ក្នុងការបន្តចូលរួមដំណើរជាមួយទស្សនាវដ្តីពណ៌លឿងទុំវៀតណាមផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ