កម្មវិធី “រួមដៃបន្ធូស្រាលការឈឺចាប់ព័ណ៍លឿងទុំ”

កម្មវិធី “រួមដៃបន្ធូស្រាលការឈឺចាប់ព័ណ៍លឿងទុំ” - ảnh 1
ការជួបប្រាស្រ័យជាមួយជនរងគ្រោះដោយជាតិគីមីពុលព័ណលឿងទុំ


       VOV-ក្នុងឱកាសរំលឹកខួបលើកទី៥១សោធនាដកម្មព័ណ៍លឿងទុំនៅ​វៀតណាមនិងទិវាដើម្បីជនរងគ្រោះដោយជាតិគីមីព័ណ៍លឿងទុំ-Dioxin (ទី
១០​សីហា) នាយប់ថ្ងៃទី១១សីហានៅក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធី
ជួប​ប្រាស្រ័យ​សិល្បះ “រួមដៃបន្ធូស្រាលការឈឺចាប់ព័ណ៍លឿងទុំ”។ ថ្លែង
មតិនៅពិធី អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan បានសង្កត់ធ្ងន់ថា
ការឈឺចាប់​ព័ណ៍​លឿងទុំមិនត្រឹមតែជាការឈឺចាប់របស់ប្រជាជនវៀតណាម ប៉ុណ្ណោះទេថែមទាំងជាសោធនាដកម្មរបស់ពិភពលោកទៀតផង។ អនុប្រធាន
រដ្ឋបានអំពាវនាវ​ស្ថាប័ន​ផ្នែកគ្រប់ជាន់ថ្នាក់ អង្គការបុគ្គលក្នុងនិងក្រៅប្រទេស រួមដំណើរក្នុងការតស៊ូបន្ធូ​ស្រាលការឈឺចាប់និងទាមទារយុត្តិធម៍ឲ្យជនរងគ្រោះ ដោយជាតិគីមីពុលព័ណ៍លឿងទុំវៀតណាម។ អនុប្រធានរដ្ឋបានស្នើរថា៖

        “ក្នុងរយៈពេលខាងមុខនៅមានការលំបាកជាច្រើនបានដាក់ចេញជាមួយ​សមាគមជនរងគ្រោះដោយជាតិគីមីពុលព័ណ៍លឿងទុំ-Dioxin វៀតណាម។​ ខ្ញុំ​ស្នើរមជ្ឈឹមសមាគមត្រូវផ្លាស់ប្តូរថ្មីរបៀបធ្វើការបង្កើនការត្រួតពិនិត្យសមាគម
គ្រប់ជាន់ថ្នាក់ដើម្បីធ្វើយ៉ាងម៉េចការជួយឧបត្ថម្ភទាំងអស់បានមកដល់នឹងជន
រងគ្រោះយ៉ាង​លឿន​បំផុតគ្រប់គ្រាន់បំផុត។ ខ្ញុំសង្ឃឹមថាបណ្ដាជនរងគ្រោះនឹង
ខំប្រឹងប្រែង​ឈាន​ឡើង បក្សរដ្ឋក៏ដូចជាប្រជាជនវៀតណាម ប្រជាជនលើ
សកលលោកជានិច្ចកាល​នៅក្បែរបណ្ដាមិត្ត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ