កម្មវិធីជួបប្រាស្រ័យកងទ័ពជើងទឹកវៀតណាម-អាមេរិកលើកទី៨

(VOVWORLD) -នាថ្ងៃទី៥កក្កដា នាវាពិឃាត USS Coronado (LCS-4)និងនាវាជួយសង្គ្រោះ USNS Salvor (T-ARS-52) របស់កងទ័ពជើងទឹកអាមេរិកបានចូលចតកំពង់ផែរ អន្តរជាតិ Cam Ranh (ខេត្ត Khanh Hoa) ដើម្បីចូលរួមកម្មវិធីជួបប្រាស្រ័យ កងទ័ពជើងទឹក (NEA) លើកទី៨រវាងកងទ័ពជើងទឹកប្រជាជនវៀតណាមនិងកងទ័ព អាមេរិក។
កម្មវិធីជួបប្រាស្រ័យកងទ័ពជើងទឹកវៀតណាម-អាមេរិកលើកទី៨ - ảnh 1នាវា Coronado (រូបថតៈ Tienphong.vn)

តាមនោះ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១០កក្កដា ទន្ទឹមជាមួយនឹងសកម្មភាព ជួបប្រាស្រ័យវប្បធម៌ កីឡា មក កម្មវិធី NEA លើកទី៨នេះ នឹងមានសកម្មភាពផ្លាស់ ប្តូរជំនាញអំពីពេទ្យយោធា សង្គ្រោះលើសមុទ្រ  សន្តិសុខលើសមុទ្រ និងអនុវត្តក្រម ប្រតិបត្តិកសម្រាប់ការប៉ះទង្គិចនានាលើសមុទ្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ