កម្មវិធីជួបប្រាស្រ័យសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវនៅជប៉ុន

(VOVWORLD) -នាថ្ងៃទី១០សីហា ស្ថានទូតវៀតណាម និងស្ថានទូតឡាវ ប្រចាំនៅជប៉ុន បានរៀបចំកម្មវិធីជួបប្រាស្រ័យ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាបង្កើតទំនាក់ទំនងការទូត និង៤០ឆ្នាំចុះហត្ថលេខាលើអនុសញ្ញា មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឡាវ។ 
កម្មវិធីជួបប្រាស្រ័យសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវនៅជប៉ុន - ảnh 1កម្មវិធីជួបប្រាស្រ័យសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវនៅជប៉ុន 

នាថ្ងៃទី១០សីហា ស្ថានទូតវៀតណាម និងស្ថានទូតឡាវ ប្រចាំនៅជប៉ុន បានរៀបចំកម្មវិធីជួបប្រាស្រ័យ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាបង្កើតទំនាក់ទំនងការទូត និង៤០ឆ្នាំចុះហត្ថលេខាលើអនុសញ្ញា  មិត្ត ភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឡាវ។ 

          ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Nguyen Quoc Cuong បានសង្កត់ធ្ងន់ថា៖ នៅជប៉ុន ចំណងសាមគ្គីភាព មិត្តភាពពិសេសរវាងវៀតណាមនិងឡាវ បានបង្ហាញតាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងស្ថានទូតនៃប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតបានសម្ដែងគោលបំណងថា៖ចំណងសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវ នឹងបានបន្តពង្រីកយ៉ាងខ្លាំងក្លាថែមទៀត។

          រីឯ ឯកអគ្គរដ្ឋទូតឡាវ ប្រចាំនៅជប៉ុន លោក Viroth Sundara បានចែករំលែកថា៖ សកម្មភាពនេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសប្បាយរីករាយបំផុត មានអត្ថន័យបំផុត ចាប់ពីពេលទទួលតំណែងនៅជប៉ុន។ លោកបានសម្ដែងនូវគោលបំណងថាចំណងសាមគ្គីភាពពិសេសនេះនឹងបន្តបានពង្រីកនិងបន្តពូនជ្រុំអោយជំនាន់ក្រោយតទៅទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ