កម្មវិធីទូរទស្សន៍ផ្សាយផ្ទាល់ “បទចម្រៀងសាមគ្គី” - ៥០ឆ្នាំអនុវត្តមតកសាសន៍ របស់លោកប្រធានហូជីមិញ

(VOVWORLD) - ដោយបទយកការណ៍ជាង១០បទដែលត្រូវបានបង្ហាញ ក្នុងកម្មវិធីនេះ ទស្សនិកជនបានផ្ទៀងស្ដាប់បណ្ដាសាក្សីប្រវត្តិសាស្ត្រដំណាល រឿងរ៉ាវដ៏មានអត្ថន័យស្ដីពីកម្លាំងមហាសាមគ្គីជាតិ ក៏ដូចជាស្ដីពីដំណើរការ៥០ឆ្នាំ អនុវត្តមតកសាសន៍របស់លោកប្រធានផងដែរ។ 
កម្មវិធីទូរទស្សន៍ផ្សាយផ្ទាល់ “បទចម្រៀងសាមគ្គី” - ៥០ឆ្នាំអនុវត្តមតកសាសន៍ របស់លោកប្រធានហូជីមិញ - ảnh 1ថ្នាក់ដឹកនាំបក្សនិងរដ្ឋាភិបាលអញ្ជើញមកដាក់ផ្កានៅរូបសំណាក់លោក Nguyen Tat Thanh នៅសាលាវិទ្យាល័យ Quoc Hoc ទីក្រុង Hue (រូបថត៖ VOV) 

  ក្នុងឱកាសរំលឹកខួបរយៈពេល៥០ឆ្នាំអនុវត្តមតកសាសន៍របស់លោកប្រធានហូជីមិញ នាយប់ថ្ងៃទី១ ខែកញ្ញា គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមបានសហ ការជាមួយស្ថានីយ៍ទូរទស្សន៍វៀតណាម អនុវត្តកម្មវិធីទូរទស្សន៍ផ្សាយផ្ទាល់ ដោយប្រធានបទ “បទចម្រៀងសាមគ្គី” នៅខេត្តក្រុងចំនួន៤រួមមាន៖ ហាណុយ ងេអាន ហ្វេនិងទីក្រុងហូជីមិញ។ អញ្ជើញចូលរួមកម្មវិធីនេះមានវត្តមាននាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan តំណាងអចិន្ត្រៃយ៍គណៈលេខាលោក Tran Quoc Vuong រួមជា មួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈឹមនិងតំបន់ជាច្រើនរូបទៀតផង។

កម្មវិធីទូរទស្សន៍ផ្សាយផ្ទាល់ “បទចម្រៀងសាមគ្គី” - ៥០ឆ្នាំអនុវត្តមតកសាសន៍ របស់លោកប្រធានហូជីមិញ - ảnh 2កន្លែងប្រព្រឹត្តទៅកម្មវិធីនៅខាងមុខសាលាវិទ្យាល័យ Quoc hoc ទីក្រុង Hue (រូបថត៖ VOV) 

“បទចម្រៀងសាមគ្គី” ជាកម្មវិធីជួបប្រាស្រ័យ-វប្បធម៌-សិល្បៈដែលក្រឡេក មើលឡើងវិញនូវកំណាត់ផ្លូវពោរពេញទៅដោយការលំបាកឧបសគ្គតែគួរអោយមោទនៈ ក្នុងអំឡុងពេល៥០ឆ្នាំកន្លងទៅ ដើម្បីអនុវត្តសេចក្ដីប្រាថ្នាធំទាំង៥របស់លោក ប្រធានហូជីមិញ។ នោះគឺការរំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ កសាងប្រទេសវៀតណាមអោយសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ កសាងជួរ បក្ខជនអោយបានស្អាតស្អំ រឹងមាំ បំប៉ន់ជំនាន់បដិវត្តន៍វ័យក្មេង និងពង្រឹងផែន មហាសាមគ្គីអន្តរជាតិ។ ដោយបទយកការណ៍ជាង១០បទដែលត្រូវបានបង្ហាញ ក្នុងកម្មវិធីនេះ ទស្សនិកជនបានផ្ទៀងស្ដាប់បណ្ដាសាក្សីប្រវត្តិសាស្ត្រដំណាល រឿងរ៉ាវដ៏មានអត្ថន័យស្ដីពីកម្លាំងមហាសាមគ្គីជាតិ ក៏ដូចជាស្ដីពីដំណើរការ៥០ឆ្នាំ អនុវត្តមតកសាសន៍របស់លោកប្រធានផងដែរ។ ក្នុងមតកសាសន៍នោះ អាច ឃើញថា “សាមគ្គីភាព” ជាពាក្យពេជ្រសំខាន់ ហើយក៏ជាស្មារតីដែលលោក ប្រធានចង់បន្សល់ទុកជូនដល់ជំនាន់ក្រោយៗ។ នោះគឺសាមគ្គីភាពដើម្បីបង្រួប បង្រួមជាតិ សាមគ្គីភាពដើម្បីអភិវឌ្ឍប្រទេសជាតិ។ បណ្ឌិត Tran Viet Hoan អតីតនាយកកេរ្តិ៍ដំណែលលោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋ បានអោយ ដឹងថា៖

“នាខែសីហាឆ្នាំ១៩៦៩ ភ្លៀងធ្លាក់យ៉ាងខ្លាំងណាស់ ដែលធ្វើអោយនីវ៉ូទឹក ទន្លេក្រហមឡើងខ្ពស់។ គ្រានោះលោកអ៊ុំកំពុងធ្លាក់ឈឺ មជ្ឈឹមព្រួយថា ទំនប់ទន្លេ ក្រហមបាក់ ទើបសូមជូនលោកអ៊ុំមកមូលដ្ឋាន ATK ប៉ុន្តែលោកអ៊ុំបានប្រាប់ថា លោកអ៊ុំមិនអាចទុកចោលប្រជាជនបានឡើយ ត្រូវថែ ទាំដល់ប្រជាជនជាមុនសិន។ ហើយបន្ទាប់ពីដឹងខ្លួន ប្រការដំបូងដែលលោកអ៊ុំ សួរថា តើទឹកទន្លេក្រហមបានស្រកចុះហើយឬនៅ? ថ្ងៃនេះជនរួមជាតិភាគខាង ត្បូងវាយឈ្នះនៅឯណា? លោកអ៊ុំតែងតែផ្ដែផ្ដាំកម្មាភិបាលថា ត្រូវតែស្និទ្ធស្នាល ជាមួយប្រជាជន ព្រួយអ្វីៗដែលប្រជាជនព្រួយ ហើយឈឺអ្វីៗដែលប្រជាជនឈឺ ដែរ។ ប្រសិនបើប្រជាជនឃ្លាន គឺបក្សនិងរដ្ឋាភិបាលមានកំហុស ប្រសិនបើប្រជា ជនឈឺគឺគោលនយោបាយរបស់យើងមិនថាល្អយ៉ាងណាក៏មិនអាចអនុវត្តបានឡើយ”។

កម្មវិធី “បទចម្រៀងសាមគ្គី” គឺសំដៅអប់រំសេចក្ដីស្នេហាជាតិ មោទនភាព ជាតិ ប្រពៃណីតស៊ូប្រយុទ្ធយ៉ាងអង់អាចក្លាហានរបស់មាតុប្រទេស ជឿជាក់ទៅ លើការដឹកនាំរបស់បក្ស លោកអ៊ុំហូ និងបុព្វហេតុផ្លាស់ប្ដូរថ្មីមាតុប្រទេស ព្រម ទាំងលើកទឹកចិត្តកម្មាភិបាលនិងប្រជាជនទាំងមូល “រៀនសូត្រនិងធ្វើត្រាប់ តាមសតិអារម្មណ៍ សីលធម៌និងរចនាបទហូជីមិញ” ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ