កម្មវិធីប្រគុំតន្ត្រីរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម ជប៉ុន

(VOVWORLD) - នាយប់ថ្ងៃទី២០ ខែកក្កដា នៅរដ្ឋធានីតូក្យូនៃប្រទេសជប៉ុន កម្មវិធីប្រគុំតន្ត្រីរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងជប៉ុន ត្រូវបានរៀបចំឡើងដោយវង់តន្ត្រីជាតិវៀតណាម។ 
ព្រះចៅអធិរាជ្យ ព្រះរាជអគ្គមហេសីជប៉ុន និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំជប៉ុនបានអញ្ជើញចូលរួមកម្មវិធីនេះ។ បណ្ដាទស្សនិកជនបានស្ដាប់កំសាន្តស្នាដៃតន្ត្រីដ៏ល្បីល្បាញលើពិភពលោកនិងស្នាដៃវិសេសវិសាលបំផុតរបស់វង់តន្ត្រីជាតិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ