កម្មវិធីផ្ញើសារសប្បុសធម៌ ដើម្បីជនរងគ្រោះដោយជាតិគីមីព័ណ៌លឿងទុំ

(VOVworld)-ក្នុងឱកាសដើម្បីជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ (ថ្ងៃទី១០
សីហា) នាព្រឹកថ្ងៃទី៨សីហានៅទីក្រុងហាណូយ សមាគមជនរង​គ្រោះដោយជាតិគីមី
ពុលព័ណ៌លឿងទុំ/dioxin វៀតណាមបានរួមផ្សំជាមួយ ទ្វាព័ណ៌មានមនុស្សធម៌ជាតិ
លេខ ១៤០០ បានរៀបចំសន្និសីទកាសែត១ សំដៅបំផុស “កម្មវិធីផ្ញើសារសប្បុសធម៌ តាមទូរសព្ទឆ្នាំ២០១៣”។

កម្មវិធីផ្ញើសារសប្បុសធម៌ ដើម្បីជនរងគ្រោះដោយជាតិគីមីព័ណ៌លឿងទុំ - ảnh 1
ជនរង​គ្រោះដោយជាតិគីមី ពុលព័ណ៌លឿងទុំ/dioxin វៀតណាម (noidaudacam.net)

        កម្មវិធីផ្ញើសារសម្បុសរធម៌ “រួមដៃធូស្រាលការឈឺចាប់ដោយជាតិគីមី មុលព័ណ៌
លឿងទុំ” ឆ្នាំ២០១៣ ប្រព្រឹត្តទៅពីថ្ងៃទី១ដល់ថ្ងៃទី១០កញ្ញាឆ្នាំ២០១៣។ឧត្តមសេនីទោ
Nguyen The Luc អនុប្រធានសមា គមជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ វៀតណាមនិងប្រធានមូលនីធិជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ/ dioxin
វៀតណាមឲ្យដឹងថា៖

        "ឆ្នាំនេះយើងខ្ញុំខំប្រឹងប្រែងទទួលបានគោលដៅរៃអង្គាសប្រាក់ ១៣០ពាន់ លានដុងវៀតណាមពីប្រភពខុសៗគ្នា។ យើងខ្ញុំសង្ឃឹមថា កម្មវិធីនេះ នឹងរួម ចំណែកសំខាន់ក្នុងការអនុវត្តគោលដៅពោលខាងលើ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ