កម្មវិធីផ្តល់កម្លាំងរដូវប្រឡងឆ្នាំ២០១៣បានជួយឧបត្ថម្ភបេក្ខជនចំនួន៨២០ពាន់នាក់

កម្មវិធីផ្តល់កម្លាំងរដូវប្រឡងឆ្នាំ២០១៣បានជួយឧបត្ថម្ភបេក្ខជនចំនួន៨២០ពាន់នាក់ - ảnh 1
កម្មវិធីផ្តល់កម្លាំងរដូវប្រឡងឆ្នាំ២០១៣បានជួយឧបត្ថម្ភបេក្ខជនចំនួន៨២០ពាន់នាក់(www.voh.com.vn )

(VOV)_នៅក្នុងពិធីបូកសរុបកម្មវិធី ផ្តល់កម្លាំងរដូវប្រឡងឆ្នាំ២០១៣ ​ដែល​ត្រូវ​បានរៀបចំឡើង នាថ្ងៃទី ២០ កក្កដា នៅទីក្រុងហូជីមិញ គណះ​ចាត់​តាំងបានអោយ ដឹងថា÷ កម្មវិធីផ្តល់កម្លាំងរដូវប្រឡងឆ្នាំ២០១៣ ត្រូវបាន​អភិវឌ្ឍន៍​យ៉ាងខ្លាំងក្លា ក្នុងទូ
ទាំងប្រទេស។ ជាមួយការចូលរួមរបស់យុវជនស្ម័គ្រចិត្តចំនួន ជាង៤២ពាន់នាក់  កម្ម
វិធីនេះ បានជួយឧបត្ថម្ភអោយបេក្ខជនប្រឡងនិងឥពូក ម្តាយបេក្ខជនប្រឡងចំនួនជាង  ៨២០ពាន់នាក់ ជាមួយសកម្មភាពជាក់​ស្ដែងជាច្រើន ​ដូចជា÷​​​   ឧទ្ទេស​នាមផ្ទះស្នាក់ នៅ ណែនាំបេក្ខជនប្រឡងបំពេញបែបបទចូលរួមប្រឡង ទទួល និង ជូនបេក្ខជនមាន ស្ថានភាពលំបាក់ពីតំបន់ដល់ទី​កន្លែងប្រឡង…។ល។ បង Duong Trong Phuc អនុប្រធាន គណះកម្មាធិ​ការចាត់តាំង កម្មវិធីផ្តល់កម្លាំងរដូវប្រឡង​ឆ្នាំ២០១៣ ​នៅទីក្រុងហូជីមិញ​
បាន​អោយដឹងថា÷

          “ ឈានចូលឆ្នាំទី១៧ នៃកម្មវិធីនេះហើយ យើងខ្ញុំបានត្រៀមរៀប​ចំយ៉ាងម៉ត់ចត់  ដើម្បីធ្វើសកម្មភាពប្រកបដោយប្រសិទ្ធិភាពខ្ពស់ជាង បំរើល្អជាង។ ​បណ្ដាយុវជនស្ម័គ្រ ចិត្តចូលរួមយ់ាងសកម្ម ជាមួយសមត្ថភាពនិងចំណេះដឹង​គ្រប់គ្រាន់។ យើងខ្ញុំអាចអះ
អាងថា÷  ឆ្នាំនេះ សង្គមទាំងមូលបានបង្កើតឡើងប្រសិទ្ធិភាពនៃកម្មវិធី៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ