កម្មវិធីពន្លឿនការផ្សព្វផ្សាយវិស័យទេសចរណ៍នៅខេត្ត Ha Giang
(VOVWORLD) - ដើម្បីជំរុញនិងបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយទីផ្សារភ្ញៀវទេសចរភាគកណ្តាល ទៅកាន់ខេត្ត Ha Giang និងណែនាំអំពីរូបភាពទឹកដី ប្រជាជនក៏ដូចជាផ្ទាំងទស្សនីយភាពទេសចរណ៍ Ha Giang ទៅមិត្តភក្តិជាតិនិងអន្តរជាតិនោះ គណៈកម្មាធិការប្រជាជនខេត្ត Ha Giang បានរៀបចំកម្មវិធីពន្លឿនការផ្សេព្វផ្សាយវិស័យទេសចរណ៍ Ha Giang ដោយមានប្រធានបទ “Ha Giang - បេតិកភណ្ឌនិងផ្កា “ នៅទីក្រុង Nha Trang ខេត្ត Khanh Hoa។
កម្មវិធីពន្លឿនការផ្សព្វផ្សាយវិស័យទេសចរណ៍ Ha Giang ដោយប្រធានបទ “Ha Giang - បេតិកភណ្ឌនិងផ្កា” នឹងត្រូវបានប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី១៧និង១៨ខែមីនា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa ជាមួយនឹងសកម្មភាពគួរឲ្យទាក់ទាញជាច្រើន។
មុននេះនៅថ្ងៃទី១៧ ខែមីនា ក្រុមសិល្បៈ Ha Giang និង Khanh Hoa បានសម្តែងនូវកម្មវិធីសិល្បៈនៅទីក្រុង Nha Trang ក្រោមប្រធានបទ “សម្រស់ខ្ពង់រាបខ្ពង់រាបថ្ម” ដោយភ្ជាប់ជាមួយលំហវប្បធម៌េទេសចរណ៍ និងលក្ខណៈវិសេសវិសាលរបស់ខេត្ត Ha Giang ផងដែរ៕