កម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិកឆ្នាំ២០១៨បានបញ្ចប់ប្រកបដោយល្អប្រសើរនៅខេត្ត Khanh Hoa

(VOVWORLD) -នាថ្ងៃទី២មិថុនា នៅកំពុងផែ Nha Trang រដ្ឋអំណាចខេត្ត Khanh Hoa បានរៀបចំពិធីជូនដំណើរក្រុមនាយទាហាននិងមន្ត្រីនៃនាវាមន្ទីពេទ្យ USNS Mercy របស់អាមេរិកដែលត្រៀមចាកចេញពីកំពង់ផែ Nha Trang បន្ទាប់ពីរយៈពេល២សប្តាហ៍បំពេញទស្សនកិច្ចនៅតំបន់នេះ។ 
កម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិកឆ្នាំ២០១៨បានបញ្ចប់ប្រកបដោយល្អប្រសើរនៅខេត្ត Khanh Hoa - ảnh 1 លោក Duong Nam Khanh នាយករងមន្ទីរកិច្ចការបរទេសខេត្ត Khanh Hoa អញ្ជើញជូនផ្កាចំពោះមន្ត្រីនៅនាវាមន្ទីរពេទ្យ USNS Mercy មុននឹងចាកចេញពីកំពង់ផែរ Nha Trang (រូបថតៈ TTXVN)

ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តឡើងក្នុងក្របខ័ណ្ឌនៃកម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិក(PP១៨) ដែលអូសបន្លាយកាលពីថ្ងៃទី១៧ឧសភាមក។ ជាក់ស្តែងគឺកម្មវិធីនេះ បានសម្រេចការកសាងថ្មីនិងជួសជុលថ្នាក់រៀនជាច្រើន។ ទន្ទឹមនឹងនោះ ជំនាញការ អ្នកបច្ចេកទេសរបស់ PP១៨ ក៏បានរៀបចំវគ្គហ្វឹកហាត់ ផ្លាស់ប្តូរបទពិសោធន៍អំពីការទប់ទល់ជាមួយគ្រោះធម្មជាតិ រៀបចំវគ្គហ្វឹកហាត់សង្គ្រោះការលង់ទឹកសម្រាប់សិស្សានិស្សិតជាង១០០នាក់។

នេះជាសកម្មភាពលើកទៅ១៣របស់កម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិកដែលបានរៀបចំឡើងនៅខេត្ត Khanh Hoa ជាលើកទី២។ ក្រៅពីអាមេរិក ចូលរួមក្នុងកម្មវិធីនេះនៅមានវត្តមានរបស់កងលកម្លាំងទ័ពជើងទឹកអាមេរិក ជប៉ុននិងដៃគូវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ