កម្មវិធីរំលឹករយៈពេល៦០ឆ្នាំនៃកម្មវិធីតូរ្យតន្ត្រីកុមារលើវិទ្យុសម្លេងវៀតណាម

(VOVWORLD) -នាព្រឹកថ្ងៃទី២៨ឧសភានៅស្ថានីយ៍វិទ្យុសម្លេងវៀតណាម លេខ៥៨ វិថី Quan Su រដ្ឋធានីហាណូយ កាណាល់តូរតន្ត្រី-ព័ត៌មាន-កំសាន្ត (VOV3) នៃវិទ្យុសម្លេងវៀត ណាមបានរៀបចំកម្មវិធីសិល្បៈពិសេសក្នុងឱកាសរំលឹករយៈពេល៦០ឆ្នាំនៃកម្មវិធីតូរតន្ត្រីកុមារលើវិទ្យុសម្លេងវៀតណាមនិងរយៈពេល៦០ឆ្នាំនៃទិវាបង្កើតក្រុមតូរ្យតន្ត្រីកុមារវិទ្យុសម្លេងវៀតណាម។
កម្មវិធីរំលឹករយៈពេល៦០ឆ្នាំនៃកម្មវិធីតូរ្យតន្ត្រីកុមារលើវិទ្យុសម្លេងវៀតណាម - ảnh 1 ទិដ្ឋភាពនៃពិធី (រូបថតៈ VOV)

អញ្ជើញថ្លែងមតិក្នុងពិធី អគ្គនាយកវិទ្យុសម្លេងវៀត ណាម លោក Nguyen The Ky បានឲ្យដឹងថា៖

        “ជំនាន់កុមារកាលនោះរហូតដល់បច្ចុប្បន្នក៏ដូចជាយើងទាំងអស់គ្នា មិន អាចបំភ្លេចបានឡើយអ្នកបង្កើតឡើងកម្មវិធីតូរ្យតន្ត្រីកុមារដំបូងទេ។ ពិធីនេះបាន រៀបចំឡើង ជាឱកាស ដើម្បីយើងបំផុសមោទនភាពអំពីប្រពៃណីរបស់ប្រទេសជាតិ របស់ជំនាន់មុននៃកម្មវិធីតូរ្យតន្ត្រីកុមារនិងសម្លេងច្រៀងរបស់ប្អូនកុមារលើរលកវិទ្យុ សម្លេងវៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ