កម្មវិធីសកម្មភាពជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ

(VOVWORLD) - កាលពីថ្ងៃទី ២៦ ខែមករា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានចុះហត្ថលេខាលើសេចក្តីសម្រេចផ្ដល់សច្ចាប័នលើកម្មវិធីសកម្មភាពជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខដំណាក់កាល ២០២៤ - ២០៣០។

កម្មវិធីសកម្មភាពជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ - ảnh 1ប្រតិភូចូលរួមវេទិកា "ជំរុញរបៀបវារៈស្ដីពីស្ត្រី សន្តិភាព និងសន្តិសុខ៖ តួនាទីរបស់អង្គការនារី"។ (រូបថត៖ hoilhpn.org.vn)
គោលដៅទូទៅនៃកម្មវិធីគឺធានានិងលើកកម្ពស់សមភាពយេនឌ័របន្ថែមទៀត; លើកកំពស់តួនាទី ឋានៈ សំឡេង សិទ្ធិ កាតព្វកិច្ច និងទំនួលខុសត្រូវរបស់ស្រ្តី ក្នុងការចូលរួមក្នុងវិស័យសន្តិភាព សន្តិសុខ រួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព របស់ប្រទេសជាតិ និងលើកម្រិតអន្តរជាតិ។
គោលដៅជាក់លាក់ត្រឹមឆ្នាំ ២០៣០ គឺបង្កើនការចូលរួមយ៉ាងពេញលេញ ស្មើភាព និងមានអត្ថន័យរបស់ស្រ្តីវៀតណាមក្នុងវិស័យ៖ នយោបាយ កិច្ចការបរទេស ការពារ ជាតិ សន្តិសុខ និងការដោះស្រាយ ឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខក្រៅ ប្រពៃណីរបស់ប្រទេសជាតិ ក៏ដូចជាក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ; ការការពារ និងឆ្លើយតបកាន់តែប្រសើរឡើងចំពោះអំពើហិង្សាផ្អែកលើយេនឌ័រ; ពង្រឹង កិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យស្ត្រី សន្តិភាព និងសន្តិសុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ