កម្មវិធីស្ពានទូរទស្សន៍ផ្សាយបន្តផ្ទាល់ “ច្រៀងជាមួយស្ថានីយ៍ DK1 ជាទីមេត្រី”

កម្មវិធីស្ពានទូរទស្សន៍ផ្សាយបន្តផ្ទាល់ “ច្រៀងជាមួយស្ថានីយ៍ DK1 ជាទីមេត្រី”  - ảnh 1
កម្មវិធីស្ពានទូរទស្សន៍ផ្សាយបន្តផ្ទាល់ “ច្រៀងជាមួយស្ថានីយ៍ DK1 ជាទីមេត្រី” (Image: nhandan.vn)


(VOVworld) – នាយប់ថ្ងៃទី ២៣ មិនា កម្មវិធីស្ពានទូរទស្សន៍ផ្សាយបន្តផ្ទាល់
ក្រោមប្រធានបទ “ច្រៀងជាមួយស្ថានីយ៍ DK1 ជាទីមេត្រី” បានប្រព្រឹត្តទៅនៅ
ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។ កម្មវិធីនេះបានលើកសរសើរបងៗ កងទ័ពជើងទឹកប្រជាជនវៀតណាមកម្មាភិបាលវិស្វករគ្រប់រូបដែលកំពុងបំពេញ
ការងារនៅសំណង់សេដ្ឋកិច្ចវិទ្យាសាស្រ្តបច្ចេកទេសសេវាកម្ម (ហៅកាត់ថា៖
ស្ថានីយ៍ DK1) បានជំនះពុះពារលើរាល់ការលំបាកជាច្រើនដើម្បីការពាររឹងមាំ
ខ្ពង់រាបបាតសមុទ្រភាគនិរតីរបស់វៀតណាម។  នេះគឺជាសកម្មភាពមួយក្នុង
ចំណោមសកម្មភាពជាក់ស្តែងក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ២៥
នៃទិវាបង្កើតស្ថានីយ៍ DK1។ តំណាងចូលរួម កម្មវិធីនេះបានចែករំលែកមនោ
សញ្ចេតនារបស់ខ្លួនជាមួយយុទ្ធជនកងទ័ពជើងទឹកដែលកំពុងធ្វើការនៅ
ស្ថានីយ៍ DK1៕

ប្រតិកម្មទៅវិញ

ផ្សេងៗ