កម្មវិធីស្ពានស្រលាញ់

កម្មវិធីស្ពានស្រលាញ់ - ảnh 1
កម្មវិធីស្ពានស្រលាញ់


        Vovworld-កម្មវិធីទូរទស្សន៍ ស្ពានស្រលាញ់ដោយក្រសួងគមនាគមន៍ដឹក​ជញ្ជូននិងគណៈកម្មាធិការសុវត្ថិភាពចរាចររៀបចំនាថ្ងៃតី១៤វិច្ឆិកានៅក្រុង​ហាណូយ។ កម្មវិធីស្ពានស្រលាញ់ត្រូវបានបំផុសនាឆ្នាំ២០១៤សំដៅកសាង​ចលនា​រួមដៃសាងសង់ស្ពានសំរាប់បងប្អូនដំបន់ឆ្ងាយដាច់ស្រយាល។ ថ្លែងមតិ​នៅកម្មវិធីតាងនាមឲ្យរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បាន​សំណូមពរថា៖

“អនុវត្តគំរោងការសាងសង់ស្ពានដោយទ្រង់ទ្រាយតូចធានាសុវត្ថិភាពចរាចរលើក្របខ័ណ្ឌទូទាំងប្រទេសជាភារកិច្ចដ៏លំបាក។ ហេតុនេះហើយខ្ញុំអំពាវនាវ​ស្ថាប័នអង្គភាពអង្គការបុគ្គលក្នុងនិងក្រៅប្រទេសបន្តចូលរួមកម្មវិធីស្ពាន​ស្រលាញ់ដើម្បីរួមចំណែកអនុវត្តយ៉ាងឆាប់បំផុត។ ខ្ញុំសំណូមពរក្រសួង​គមនាគមន៍​ដឹកជញ្ជូនគ្រប់គ្រងប្រភពកំលាំងនេះយ៉ាងបើកចំហរគុណភាពនិង​ប្រសិទ្ធិភាពបំផុត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ