កម្មវិធីសិល្បៈ "និទាឃរដូវ Truong Sa" ឆ្នាំ ២០២៤៖ ស្ពាននៃក្តីស្រឡាញ់រវាងដីគោកនិងកោះសមុទ្រ

(VOVWORLD) - កម្មវិធីនេះមាន ២ ផ្នែកគឺ "Truong Sa ក្នុងក្រអៅបេះដូងនៃមាតុភូមិ" និង "និទាឃរដូវ Truong Sa - ដំណើរនៃការតភ្ជាប់និងការរីកសាយភាយ" ជាមួយនឹងបទ ចម្រៀងដោយផ្សាភ្ជាប់នឹងកោះសមុទ្រនិងយុទ្ធជនកងទ័ពជើងទឹក។

កម្មវិធីសិល្បៈ កម្មវិធីសិល្បៈ "និទាឃរដូវ Truong Sa" ឆ្នាំ ២០២៤។ (រូបថត៖ laodong.vn)
នាយប់ថ្ងៃទី ២៥ មករា នៅមជ្ឈមណ្ឌលវិទ្យុនិងទូរទស្សន៍កងទ័ព ទីក្រុង ហាណូយ កម្មវិធីសិល្បៈពិសេសដោយប្រធានបទ "និទាឃរដូវ Truong Sa" លើកទី ១២ - ឆ្នាំ ២០២៤ ត្រូវបានប្រារព្ធធ្វើឡើង ក្នុងបំណងសម្ដែងការដឹងគុណចំពោះការលះ បង់ដ៏ធំធេងរបស់ជួរកម្មាភិបាលនិងយុទ្ធជននៃកងទ័ពជើងទឹកប្រជាជនវៀតណាម ក្នុងបុព្វហេតុការពារអធិបតេយ្យភាពកោះសមុទ្រ និងខ្ពង់រាបបាតសមុទ្រដ៏ពិសិដ្ឋរបស់ មាតុភូមិ។
កម្មវិធីនេះមាន ២ ផ្នែកគឺ "Truong Sa ក្នុងក្រអៅបេះដូងនៃមាតុភូមិ" និង "និទាឃរដូវ Truong Sa - ដំណើរនៃការតភ្ជាប់និងការរីកសាយភាយ" ជាមួយនឹងបទ ចម្រៀងដោយផ្សាភ្ជាប់នឹងកោះសមុទ្រនិងយុទ្ធជនកងទ័ពជើងទឹក។ ក្នុងកម្មវិធី “និទាឃរដូវ Truong Sa” ឆ្នាំនេះ ទស្សនិកជនក៏បានជួបប្រាស្រ័យ ទាក់ទងជាមួយកម្មាភិបាល យុទ្ធជន និងប្រជាជននៅស្រុកកោះ Truong Sa តាមរយៈ ការតភ្ជាប់ប្រព័ន្ធវីដេអូផ្ទាល់រវាងប្រជុំកោះ Truong Sa និងទីក្រុងហាណូយ។
ក្នុងក្របខ័ណ្ឌកម្មវិធី គណៈកម្មការរៀបចំបានប្រគល់ផ្ទះមេត្តាធម៌ចំនួន ៦ ខ្នង ឧបត្ថម្ភផ្ទះចំនួន ៣ ខ្នង និងអំណោយចំនួន ២០ កញ្ចប់ ជូនដល់កម្មាភិបាល និងយុទ្ធ ជននៃកងទ័ពជើងទឹក ព្រមទាំងញាតិមិត្ត ក្រុមគ្រួសារ របស់កម្មាភិបាលនិងយុទ្ធជន ដែលមានស្ថានភាពលំបាក ក៏ដូចជាប្រជាជនរស់នៅលើកោះ Truong Sa ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ