កម្មវិធីសិល្បៈ បើកសប្តាហ៍វប្បធម៌កម្ពុជា​នៅវៀតណាម

(VOVWORLD) - នាយប់ថ្ងៃទី ២៨ ខែកញ្ញា នៅទីក្រុងហូជីមិញ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានសម្របសម្រួលជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្ប:កម្ពុជា រៀបចំពិធីបើក និងកម្មវិធីសិល្បៈដើម្បីអបអរសាទរសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម។ 
កម្មវិធីសិល្បៈ បើកសប្តាហ៍វប្បធម៌កម្ពុជា​នៅវៀតណាម - ảnh 1ការសម្តែងរបាំសហសម័យ៖ មិត្តភាពវៀតណាម-កម្ពុជា។ (រូបថត៖ VOV)

នេះជាសកម្មភាពក្នុងឱកាសរំលឹកខួបលើកទី៥៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា និងឆ្នាំមិត្តភាពវៀតណាម-កម្ពុជាឆ្នាំ២០២២។ សប្តាហ៍វប្បធម៌ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ខែកញ្ញាដល់ថ្ងៃទី២តុលានៅទីក្រុងហូជីមិញនិង ខេត្តត្រាវិញ។ ព្រឹត្តិការណ៍នេះរួមមានសកម្មភាពដូចជា៖ ការតាំងពិព័រណ៍ “កម្ពុជា-ព្រះរាជាអាណាចក្រវប្បធម៌” ដោយបង្ហាញពីភាពចម្រុះនៃវប្បធម៌កម្ពុជា តាមរយៈរូបថតនៃបេតិកភណ្ឌវប្បធម៌រូបី និងអរូបី សម្រស់ធម្មជាតិ និងប្រជាជនកម្ពុជា; កម្មវិធីសិល្បៈសម្តែងដោយក្រុមសិល្បៈជាតិកម្ពុជា នៅរោងមហោស្រពទីក្រុងហូជីមិញ និងខេត្តត្រាវិញ។

មុននោះ នៅទីក្រុងហូជីមិញ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Hoang Dao Cuong និងរដ្ឋលេខាធិការក្រសួងវប្បធម៌ និងសិល្បៈកម្ពុជា លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានជួបពិភាក្សាការងារ និងចុះហត្ថលេខាលើកម្មវិធីកិច្ចសហប្រតិបត្តិការវប្បធម៌ និងសិល្បៈវៀតណាម-កម្ពុជា ដំណាក់កាល ២០២៣ - ២០២៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ