សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស

(VOVWORLD) - គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Do Hung Viet នៅថ្ងៃទី ៧ ឧសភានេះ បានចូលរួមក្នុងសម័យសន្ទនាស្តីពីរបាយការណ៍ជាតិរបស់ វៀតណាមក្រោមយន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្តទី៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស។ 
សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស - ảnh 1អនុរដ្ឋមន្ត្រីក្រសួងការបរទេស Do Hung Viet (ជួរកំពូល កណ្តាល) ថ្លែងមតិក្នុងសម័យសន្ទនា (រូបថត៖ VOV)

ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីលោក Do Hung Viet បានអះអាងនូវគោលនយោបាយជាប់ស្តែងរបស់វៀតណាមលើកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស។ ដោយមានគោលនយោបាយចាត់ទុកមនុស្សជាមជ្ឈមណ្ឌល ជាគោលដៅ និងកម្លាំងជំរុញនៃដំណើរការនវានុវត្តន៍ និងអភិវឌ្ឍន៍របស់ប្រទេស ចាប់តាំងពីការពិនិត្យឡើងវិញនៃ UPR វដ្តទី៣ ក្នុងឆ្នាំ ២០១៩មក វៀតណាមបានបន្តសុក្រិតប្រព័ន្ធច្បាប់ និងគោលនយោបាយស្តីពីសិទ្ធិមនុស្ស  និងសម្រេចបានសមិទ្ធិផលជាច្រើននៅក្នុងការអនុវត្ត។ សិទ្ធិក្នុងការថែទាំសុខភាព ការអប់រំ សន្តិសុខសង្គម សេរីភាពខាងសាសនា និងជំនឿ សេរីភាពសារព័ត៌មាន អ៊ីនធឺណិត និងសមភាពយេនឌ័រ សុទ្ធតែមានការរីកចម្រើនយ៉ាងច្បាស់លាស់។

សូចនាករអភិវឌ្ឍន៍មនុស្សរបស់វៀតណាម (HDI) និងសមភាពយេនឌ័រ (GEI) ដែលត្រូវបានចាត់ថ្នាក់ដោយទីភ្នាក់ងារអង្គការសហប្រជាជាតិកំពុងកែលម្អជាបន្តបន្ទាប់។ រដ្ឋាភិបាលមានគោលនយោបាយ និងវិធានការជាច្រើនដើម្បីការពារសុខភាពប្រជាជន អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩ ជំរុញយ៉ាងសកម្មការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល និងអនុវត្តការប្តេជ្ញាចិត្តរបស់វៀតណាមក្រោមសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស។

សម័យប្រជុំត្រួតពិនិត្យ UPR ស្តីពីវៀតណាម ត្រូវបានតំណាងប្រទេសចំនួន  ១៣០   ចូលរួមមតិនិងថ្លែងសន្ទរកថា ដោយទទួលស្គាល់គោលនយោបាយ កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្ស ការលើកកម្ពស់សិទ្ធិស្ត្រី និងសិទ្ធិស្ត្រីស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្តូរភេទ សិទ្ធិជនជាតិភាគតិច។ វៀតណាមបានទទួលអនុសាសន៍ប្រហែល៣០០ដែលមានខ្លឹមសារចម្រុះដែលគ្របដណ្តប់លើគ្រប់វិស័យនៃសិទ្ធិមនុស្ស។ បន្ទាប់ពីសម័យសន្ទនានោះ នៅថ្ងៃទី១០ ខែឧសភា ក្រុមការងាររបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សស្តីពី UPR នឹងជួបប្រជុំដើម្បីពិចារណា និងអនុម័តរបាយការណ៍ស្តីពីលទ្ធផលនៃការពិនិត្យ UPR សម្រាប់ប្រទេសវៀតណាម ហើយដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដើម្បីអនុម័តជាផ្លូវការនៅ សម័យប្រជុំប្រចាំលើកទី៥៧ (ប្រព្រឹត្តទៅក្នុងខែកញ្ញា ដល់ខែតុលា ឆ្នាំនេះ)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ