កម្មវិធីសិល្បៈ “ផ្កាជូនលោកអ៊ុំហូ”។

កម្មវិធីសិល្បៈ “ផ្កាជូនលោកអ៊ុំហូ”។ - ảnh 1
កម្មវិធីសិល្បៈ “ផ្កាជូនលោកអ៊ុំហូ”។

VOV-នាយប់ថ្ងៃទី១៥ឧសភានៅក្រុងហាណូយបានប្រព្រឹត្តទៅកម្មវិធីសិល្បៈ
ផ្កាជូនលោកអ៊ុំហូ ក្នុងឱកាសរំលឹកខួបលើកទី១២២ទិវាកំណើតលោកប្រធាន​ហូជីមិញនិងស្វាគមសន្និបាតបូកសរុបរយៈពេល១ឆ្នាំអនុវត្តសារាចរណ៍របស់​ការិយាល័យនយោបាយអំពីការជំរុញចលនារៀនសូត្រនិងធ្វើតាមគំរូសីលធម៍
​លោកប្រធានហូជីមិញ។ នៅកម្មវិធី លោក Nguyen The Ky អនុប្រធានគណៈ​កម្មាធិការឃោសនាអប់រំមជ្ឈឹមបានប្រកាសបែបបទនិងនីតិវិធីសំរាប់រង្វាន់
និពន្ធផ្សព្វផ្សាយ​បណ្ដាវណ្ណកម្មអក្សរសាស្ត្រសិល្បៈនិងសារព័ត៌មានស្តីពី
ប្រធានបទ “រៀនសូត្រនិង​ធ្វើតាមគំរូសីលធម៍លោកប្រធានហូជីមិញ។”
លោក Nguyen The Ky បានសង្កត់​ធ្ងន់ថា៖ “គណៈកម្មាការបញ្ជានិងក្រុមប្រឹក្សារង្វាន់បានអំពាវនាវស្នើរបងប្អូនសិល្បករ​
សិល្បការិនី អ្នកយកព័ត៌មាន ជនរួមជាតិក្នុងប្រទេសនិងនៅឯបរទេស​សកម្ម
ចូលរួម​រង្វាន់ ជំរុញការនិពន្ធផ្សព្វផ្សាយវណ្ណកម្មអក្សរសាស្ត្រសិល្បៈ
សារព័ត៌មានអំពី​ប្រធានបទរៀនសូត្រនិងធ្វើតាមគំរូសីលធម៍លោកប្រធាន
ហូជីមិញ៕”
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ