កម្មវិធីសិល្បៈជាច្រើន ដើម្បីអបអរសាទរមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម

(VOVWORLD) - ដើម្បីអបអរសាទរមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម      ទីក្រុងហាណូយ បានរៀបចំកម្មវិធីសិល្បៈជាច្រើន ឆ្ពោះទៅព្រឹត្តិការណ៍នយោបាយដ៏សែនសំខាន់របស់ប្រទេសជាតិ។
កម្មវិធីសិល្បៈជាច្រើន ដើម្បីអបអរសាទរមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម - ảnh 1កម្មវិធីសិល្បៈជាច្រើន ដើម្បីអបអរសាទរមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម  (រូបថត៖ hcmcpv.org.vn)

កម្មវិធីចំនួន ២៧ ត្រូវបានសំដែងនៅតំបន់មជ្ឈមណ្ឌល និងស្រុកមួយចំនួននៅជាយក្រុង ដោយផ្តោតសំខាន់លើប្រធានបទ នៃការលើកសរសើរចំពោះប្រទេសជាតិ បក្សកុម្មុយនិស្តវៀតណាម លោកប្រធាន ហូជីមិញជាដើម ព្រមទាំងរួមបញ្ចូលទាំងការសំដែងសិល្បៈយ៉ាងផ្ចិតផ្ចង់ជាច្រើនប្រភេទទៀតផង។

ជាកស្តែងនៅទីក្រុងហូជីមិញ កាល ពីយប់ថ្ងៃទី ២៥ ខែមករា បានប្រ ព្រឹត្តទៅកម្មវិធីសិល្បៈពិសេស ដើម្បីអបអរសាទរមហាសន្និបាត លើកទី ១៣របស់បក្សកុម្មុយនិស្តវៀតណាមក្រោមប្រធានបទ «មោទនភាពចំពោះបក្សកុម្មុយនិស្ត វៀតណាម”។ កម្មវិធីនេះ ប្រដូចជាសេចក្តីជូនពររបស់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនទីក្រុងហូជីមិញ ជូនទៅមហាសន្និបាតលើកនេះ ដោយមានជំនឿទុកចិត្តយ៉ាងមុតមាំថាយើងនឹងរួមដៃគ្នាចូលរួមចំណែកកសាងទីក្រុងប្រកបដោយអរិយធម៌ទំនើប និងសក្តិសមជាទីក្រុង ដែលមានឈ្មោះលោកប្រធានហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ