កម្មវិធីសិល្បៈពិសេស "ចង្វាក់ភ្លេងមាតុភូមិ"

(VOVWORLD) - កម្មវិធីនេះបានបង្ហាញរូបថត សម្ដែងចង្វាក់ភ្លេង និងបទចម្រៀង របាំកោតសរសើរធម្មជាតិ ស្រុកកំណើត ប្រទេសជាតិ មនុស្ស និងវប្បធម៌វៀតណាម ជាពិសេសគឺ កោតសរសើរប្រពៃណីកសាង និងការពារប្រទេសរាប់ពាន់ជំនាន់របស់ប្រជាជាតិ។
កម្មវិធីសិល្បៈពិសេស កម្មវិធីសិល្បៈពិសេស "ចង្វាក់ភ្លេងមាតុភូមិ" (រូបថត៖ VNA)

នាយប់ថ្ងៃទី ២៧ សីហា កម្មវិធីពិសេសដោយប្រធានបទ "ចង្វាក់ភ្លេងមាតុភូមិ" ត្រូវបានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ  ដើម្បីអបអរសាទរទិវាប្រពៃណីផ្នែកវប្បធម៌ ទី ២៨ សីហា និងឆ្ពោះទៅរំលឹកខួបទិវាបុណ្យជាតិទី ២ ខែកញ្ញា។

កម្មវិធីនេះបានបង្ហាញរូបថត សម្ដែងចង្វាក់ភ្លេង និងបទចម្រៀង របាំកោតសរសើរធម្មជាតិ ស្រុកកំណើត ប្រទេសជាតិ មនុស្ស និងវប្បធម៌វៀតណាម ជាពិសេសគឺ កោតសរសើរប្រពៃណីកសាង និងការពារប្រទេសរាប់ពាន់ជំនាន់របស់ប្រជាជាតិ។ តាមនោះ បំផុសប្រពៃណីស្នេហាជាតិ មោទនភាពជាតិមាតុភូមិ រក្សាអត្តសញ្ញាណវប្បធម៌ ឆ្ពោះទៅសមាហរណកម្ម និងអភិវឌ្ឍន៍នាពេលខាងមុខ រួមចំណែកអះអាង និង លើកតម្កើងការដឹកនាំរបស់បក្ស របស់លោកប្រធានហូជីមិញ ជាមួយប្រជាជាតិនិយាយរួម និងវប្បធម៌និយាយដោយឡែកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ