កម្មវិធីសិល្បៈពិសេស "ពណ៌ផ្កាក្រហម" លើកទី១៦

(VOVWORLD) - កម្មវិធីនេះមានអត្ថន័យពិសេស សំដៅឧទ្ទិសកុសល តបស្នងសងគុណដល់វីរៈបុរស យុទ្ធជនពិការ យុទ្ធជនពលីយុវជនស្ម័គ្រចិត្ត និងអ្នកមានគុណូបការៈចំពោះបដិវត្តន៍ បំផុសមោទនភាព និងការទទួលខុសត្រូវថែទាំអ្នកមានគុណូបការៈចំពោះបដិវត្តន៍នៅទូទាំងប្រទេស។
កម្មវិធីសិល្បៈពិសេស កម្មវិធីសិល្បៈពិសេស "ពណ៌ផ្កាក្រហម" លើកទី១៦

កាលពីយប់មិញ (ថ្ងៃទី ២១ ខែកក្កដា) កម្មវិធីសិល្បៈពិសេស "ផ្កាក្រហម" លើកទី ១៦ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ នេះគឺជាសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៧៦ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៣)។ កម្មវិធីនេះមាន ៣ វគ្គ ៖ មាតុភូមិតស៊ូប្រយុទ្ធ - ចម្រៀងវីរភាពរបស់យុទ្ធជន - ទំនុកចម្រៀងមោទនភាព។ កម្មវិធីនេះមានអត្ថន័យពិសេស សំដៅឧទ្ទិសកុសល តបស្នងសងគុណដល់វីរៈបុរស យុទ្ធជនពិការ យុទ្ធជនពលីយុវជនស្ម័គ្រចិត្ត និងអ្នកមានគុណូបការៈចំពោះបដិវត្តន៍ បំផុសមោទនភាព និងការទទួលខុសត្រូវថែទាំអ្នកមានគុណូបការៈចំពោះបដិវត្តន៍នៅទូទាំងប្រទេស។ លោកស្រី Nguyen Thi Thanh Ha នៅស្រុក Long Bien បានចែករំលែកថា៖ “ក្នុងពិធីខួបគម្រប់ជារៀងរាល់ឆ្នាំ នាងខ្ញុំបានរំលឹកដល់គុណូបការៈរបស់បុព្វបុរសដែលបានពលីជីវិតសម្រាប់ប្រទេសជាតិ ដែលបានលះបង់ដើម្បីបដិវត្តន៍ប្រកបដោយជោគជ័យ។ បទចម្រៀងកាលពីអតីតកាលពិតជាអង់អាចក្លាហានណាស់ ដូច្នេះហើយនៅពេលស្ដាប់ម្ដងៗនាងខ្ញុំពិតជារំជួលចិត្តណាស់។ ខ្ញុំក៏ជាកូនរបស់កងទ័ពផងដែរ ដូច្នេះហើយ នាងខ្ញុំឃើញថាកម្មវិធីនេះពិតជាមានអត្ថន័យ និងកក់ក្ដៅណាស់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ