កម្មវិធីសិល្បៈពិសេស "រក្សាជំនឿទុក​ចិត្ត​​"

(VOVWORLD) - នាយប់ថ្ងៃទី ៣១ ខែមករា នៅទីក្រុងហាណូយ កម្មវិធីសិល្បៈ “រក្សាជំនឿទុកចិត្ត” ឆ្នាំ ២០២៤ បានប្រព្រឹត្តទៅក្នុងឱកាសខួបលើកទី ៩៤ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២៤)។

កម្មវិធីនេះគឺជាឱកាសមួយដើម្បីពិនិត្យមើលឡើងវិញនូវប្រវត្តិសាស្ត្រដ៏រុងរឿងរបស់បក្ស ព្រឹត្ដិការណ៍ដ៏ត្រចះត្រចង់ និងសមិទ្ធិផលដ៏អស្ចារ្យដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃបដិវត្តន៍វៀតណាម ក្រោមការដឹកនាំរបស់បក្ស បញ្ជាក់អំពីដំណើរការអស់រយៈពេល ៩៤ ឆ្នាំនៃការតស៊ូ កសាងនិងអភិវឌ្ឍន៍; ពិនិត្យឡើងវិញនូវមេរៀនជំនះលើការលំបាក ការលះបង់ និងជ័យជំនះដ៏ត្រចះត្រចង់ ដែលប្រជាជនទទួលបានក្រោមការដឹកនាំរបស់បក្ស និងលោកប្រធានហូជីមិញ;បានយល់ដឹង និងមានមោទនភាពជាតិ មោទនភាពចំពោះបក្សកុម្មុយនិស្តវៀតណាម។

កម្មវិធីសិល្បៈពិសេស ការសម្តែងសិល្បៈក្នុងកម្មវិធី។ រូបថត៖ Phuong Hoa/TTXVN

គម្មវិធីនេះក៏រួមចំណែកបញ្ជាក់ពីការដឹកនាំដ៏ឈ្លាសវៃរបស់បក្សក្នុងសម័យសង្គ្រាមតស៊ូចំនួនពីរលើក ប្រឆាំងនឹងការឈ្លានពានពីបរទេស ការបង្រួបបង្រួមប្រទេសជាតិ ការពារអធិបតេយ្យភាពដ៏ពិសិដ្ឋនៃមាតុភូមិ និងជំហានផ្លាស់ប្តូរយ៉ាងខ្លាំអក្លារបស់ប្រទេសក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។

កម្មវិធីនេះត្រូវបានរៀបចំជា ៣វគ្គ៖ បក្សនាំឱ្យយើងមាននិទាឃរដូវ, ការអំពាវនាវរបស់មាតុប្រទេស និងនិទាឃរដូវស្រុកកំណើត។ ការសម្តែងបទចម្រៀង និងក្បាច់រាំប្លែកៗចំនួន ១៥ នៅក្នុងកម្មវិធីនេះ ត្រូវបានរចនាយ៉ាងប៉ិនប្រសប់តាមរចនាបថតន្ត្រីនិងភាសាសិល្បៈប្រជាប្រិយទំនើប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ