កម្មវិធីសិល្បៈអំណរសាទរទិវាបោះឆ្នោតសមាជិកសភា

(VOVworld)-“ទិវាបុណ្យទឹកដីវៀតណាម”ជាប្រធានបទនៃកម្មវិធីសិល្បៈ ដែល នឹងបានប្រព្រឹត្តទៅនាយប់ថ្ងៃទី២៥ឧសភានៅទីលានប​ដិវត្តន៍ខែសីហាទីក្រុង​ហា
ណូយ សំដៅអំណរសាទរទិវាបោះឆ្នោតសមាជិកសភានីតិកាលទី១៤និងក្រុម ប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០១៦-២០២១។​កម្មវិធីនេះរួមចំណែក លើកទឹកចិត្តអ្នកបោះឆ្នោតទូទាំងប្រទេសពង្រីកសិទ្ធិនិងកាតព្វកិច្ចរបស់ពលរដ្ឋ ដើម្បីជ្រើសរើសអ្នកតំណាងឲ្យឆន្ទៈ បំណងប្រាថ្នានិងសិទ្ធិជាម្ចាស់របស់ប្រជាជន ចូលក្នុងស្ថាប័នគ្រប់ជាន់ថ្នាក់។ កម្មវិធីនេះបានប្រមូលវណ្ណកម្មសិល្បៈ ជាច្រើន
ស្តីពីរដ្ឋសភា និងការបោះឆ្នោតរដ្ឋសភា ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ ថ្នាក់
រួមទាំងវណ្ណកម្មសិល្បៈស្តីពីបក្ស លោកប្រធានហូជីមិញ​និងវណ្ណកម្មដែល ស្ងើច
សរសើរសេចក្តីស្នេហាស្រុកកំណើតនិងមាតុប្រទេសទៀតផង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ