កម្មវិធីឧបត្ថម្ភគ្រួសារក្រីក្រអំពីផ្ទះនៅរបស់រដ្ឋាភិបាលវៀតណាម

VOV World -នាព្រឹកថ្ងៃទី១៩កក្កដានៅទីក្រុង Bac Ninh វៀតណាម គណៈកម្មាធិការបញ្ជា
មជ្ឈឹមអំពីគោលនយោបាយផ្ទះនៅនិងទីផ្សារអចលនវត្ថុបានរៀបចំសន្និសីទទូទាំង
ប្រទេសបូកសរុបកម្មវិធីឧបត្ថម្ភគ្រួសារក្រីក្រអំពីផ្ទះនៅតាមសេចក្តីសំរេចរបស់នាយក
រដ្ឋមន្ត្រីរដ្ឋាភិបាល។រាយការណ៍នៅសន្និសីទរដ្ឋមន្ត្រីក្រសួងសំណង់ Trinh Dinh Dung អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបញ្ជាមជ្ឈឹមអំពីគោលនយោ
បាយផ្ទះនៅនិងទីផ្សារអចលនវត្ថុបានសង្កត់ធ្ងន់ថានេះជាកម្មវិធីឧបត្ថម្ភផ្ទះនោធំបំផុត
និងមានប្រសិទ្ធភាពខ្ពស់បំផុតពីមុនមក។ ថ្លែងមតិនៅសន្និសីទ នាយករដ្ឋមន្ត្រី Nguyen
Tan Dung បានអះអាងថា បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ជួយឧបត្ថម្ភផ្ទះនៅ
សំរាប់មុខសញ្ញាគោលនយោបាយសង្គមជនក្រីក្រមានការលំបាកអំពីផ្ទះនៅ។
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានបញ្ជាក្រសួសំណង់ធ្វើអធិបតីសហការជាមួយ
ក្រសួងផ្នែកទាក់ទិននានសំរេចគំរោងការឧបត្ថម្ភផ្ទះនៅសំរាប់គ្រួសារក្រីក្រដំណាក់
កាលទី២ (២០១៣-២០១៥) ដាក់ជូនរដ្ឋាភិបាលពិនិត្យសំរេចនាចុងឆ្នាំ២០១២ដើម្បី
អនុវត្តនាដើមឆ្នាំ២០១៣។

កម្មវិធីឧបត្ថម្ភគ្រួសារក្រីក្រអំពីផ្ទះនៅរបស់រដ្ឋាភិបាលវៀតណាម - ảnh 1
កម្មវិធីឧបត្ថម្ភគ្រួសារក្រីក្រអំពីផ្ទះនៅរបស់រដ្ឋាភិបាលមកដល់ទីដៅមុនកាលកំណត់១ឆ្នាំ។ (Image: nguyentandung.org)


“ខ្ញុំស្នើពង្រីកនូវគុណសម្បតិនៃកម្មវិធីនេះ ដើម្បីយើងអនុវត្តល្អជាងដំណាក់កាលទី ២ របស់កម្មវិធីឧបត្ថម្ភផ្ទះនៅសំរាប់ជនក្រីក្រ។ ក្នុងដំណាក់កាលទី ២ មុខសញ្ញាអាចបាន បើកទំលាយ។ រដ្ឋនឹងឧបត្ថម្ភទុន ៣០% ។ ក្រៅពីនេះ យើងខ្ញុំត្រូវដក បទពិសោធន៍ ដើម្បីបណ្ដាកម្មវិធីផ្ទះនៅផ្សេងៗទៀតត្រូវបានអនុវត្តប្រកបដោយមាន ប្រសិទ្ធភាព
ថែមទៀត ដូចជា៖ កម្មវិធីផ្ទះនៅសង្គម កម្មវិធីផ្ទះនៅសំរាប់មុខសញ្ញាគោលនយោបាយ និងកម្មវិធីផ្ទះនៅសំរាប់ជនមានប្រាក់ចំណូលទាប៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ