កម្លាំងការពារដែនអាកាសវៀតណាមនិងជប៉ុនបង្កើតកិច្ចសហប្រតិបត្តិការ

កម្លាំងការពារដែនអាកាសវៀតណាមនិងជប៉ុនបង្កើតកិច្ចសហប្រតិបត្តិការ - ảnh 1
កងកម្លាំងការពារដែនអាកាសវៀតណាមនិងជប៉ុនបង្កើតកិច្ច
សហប្រតិបត្តិការ (រូបថតៈ vov )


(VOVworld)-នាថ្ងៃទី២៥ឧសភា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានទទួលជួបសន្ទនាជាមួយនាយ
ឧត្តមសេនីយ៍ Harukazu Saito ប្រធានសេនាធិការនៃកងទ័ពការពារដែនអាកាស
ជប៉ុន​ដែលកំពុងមានដំណើរទស្សនកិច្ចការងារនៅវៀតណាម។ នៅទីនេះ លោក
Do Ba Ty បានលើកច្បាស់ថា ក្រសួងការពារប្រទេសវៀតណាម ជានិច្ចកាល គាំទ្រនិងត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួល ដើម្បីកងកម្លាំងយោធានៃ
ប្រទេសទាំងពីរ អនុវត្តប្រកបដោយជោគជ័យបណ្តារបៀបវារៈដែលបានព្រម
ព្រៀងគ្នា។ លោក Do Ba Ty បានលើកមតិថា នាពេលខាងមុខ ប្រទេសទាំងពីរ គប្បីបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ថែមទៀត ជាពិសេសចែករំលែក
បទ ពិសោធន៍ក្នុងការងារទប់ទល់និងជំនះពុះពារលើគ្រោះធម្មជាតិជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ