កម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងភាជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី

(VOVWORLD) -ដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីលើកនេះរបស់អគ្គលេខាបក្សលោក Nguyen Phu Trong បានបង្កើតកម្លាំងចលករ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាង វៀតណាមនិងសហព័ន្ធរុស្ស៊ី។ 

កម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងភាជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីលោក Ngo Duc Manh
ក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងគណប្រតិភូជាន់ខ្ពស់វៀតណាមនៅសហព័ន្ធរុស្ស៊ីចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ កញ្ញានោះ ឆ្លើយសម្ភាសន៍ជាមួយសារព័ត៌មាន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីលោក Ngo Duc Manh បានអះអាងថា ដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីរបស់ អគ្គលេខាបក្សលោក Nguyen Phu Trong បន្តអះអាងគោលនយោបាយកិច្ចការបរទេសដោយឥតងាករេរបស់វៀតណាមគឺជានិច្ចកាលគោរព និងមានបំណងចង់ពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ីឲ្យក្លាំងក្លាថែមទៀត។ វៀតណាមចាត់ទុករុស្ស៊ីគឺជាដៃគូមួយដ៏សំខាន់និងគួរឱ្យទុកចិត្តបំផុតរបស់វៀតណាម ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីលោក Ngo Duc Manh បន្តថាវៀតណាម និងសហព័ន្ធរុស្ស៊ីបានដាក់ចេញគោលដៅខិតខំប្រឹងប្រែងទទួលឲ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ចំនួន ១០ ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០។ ដូច្នេះប្រទេសទាំងពីរនឹងជំរុញខ្លាំងការអនុវត្តន៍បណ្ដាការព្រមព្រៀងសហប្រតិបត្តិការ និងសកម្មស្វែងរកបែបផែនសហប្រតិបត្តិការថ្មី ដែលភាគីទាំងពីមានឧត្តមភាព។

ឯកអគ្គរដ្ឋទូតលោក Ngo Duc Manh បានឲ្យដឹងថា៖ ដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីលើកនេះរបស់អគ្គលេខាបក្សលោក Nguyen Phu Trong បានបង្កើតកម្លាំងចលករ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាង វៀតណាមនិងសហព័ន្ធរុស្ស៊ី។ លោក Ngo Duc Manh មានជំនឿជាក់ថា ដោយមាននឹងការខិត្តខំប្រឹងប្រែងរបស់ភាគីទាំងពីរនោះ ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ និងភាពជាដៃគួយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីនឹងសម្រេចបានសមិទ្ធិផលថ្មីៗជាច្រើន រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុអភិវឌ្ឍន៍នៃប្រទេសនីមួយៗ ដើម្បីសន្តិភាព សុភមង្គល ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់និងនៅលើពិភពលោក៕


ប្រតិកម្មទៅវិញ

ផ្សេងៗ