ក្រិកបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលថ្មី

ក្រិកបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលថ្មី - ảnh 1
រូបថតៈ Internet

     (VOVworld)-ក្រិកនឹងត្រូវរៀបចំការបោះឆ្នោតថ្មី១ក្រោយពីថ្នាក់ដឹកនាំនៃបណ្តា
គណៈ បក្សរបស់ប្រទេសនេះ បរាជ័យក្នុងការបង្កើតរដ្ឋាភិបាលថ្មី ក្រោយរយៈពេល
៩ថ្ងៃ បន្ទាប់ពីការបោះឆ្នោតសកលមុនកាលកំណត់។ បរាជ័យនេះនឹងអូសបន្លាយ
វិបត្តិនៅក្រិក ដែលកំពុងរុញប្រទេសនេះដល់គ្រោះអាសន្នត្រូវក្ស័យធន និងត្រូវ ដើរចេញពីតំបន់ចាយប្រាក់អ៊ឺរ៉ូ។ អ្នកនាំពាក្សរបស់ប្រធានា ធិបតីក្រិកឲ្យដឹងកាល
ពីថ្ងៃទី១៥ឧសភាថា ក្រិកនឹងរៀបចំការបោះឆ្នោតថ្មីមួយ ប៉ុន្តែមិនទាន់ឲ្យដឹងច្បាស់ អំពីពេលវេលារៀបចំទេ ។ រដ្ឋាភិបាលបណ្តោះអាសន្ន បាន បង្កើតឡើងក្នុងថ្ងៃទី
១៦ឧសភា សំដៅដឹកនាំប្រទេសរហូតមកដល់ពេលរៀបចំការបោះឆ្នោតថ្មី។

        ការបោះឆ្នោតគ្មានភាគីឈ្នះកាលពីថ្ងៃទី ៦ឧសភាបានបំបែកបំបាក់ រដ្ឋសភា
ក្រិកជា ២ភាគី ដែលភាគីម្ខាងគំាទ្រកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន 130 ពាន់លានអ៊ឺរូ
សម្រាប់ក្រិក និងភាគីម្ខាងទៀតបដិសេធ។ ដោយហេតុនេះ គេ ព្រួយបារម្មណ៌ថា ការបោះឆ្នោតខាងមុខនឹងមានលទ្ធផលប្រហាក់ប្រហែល១៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ