ក្រិកមានឪកាសរំដោះខ្ទង់ជំនួយដែលផ្អាកមុននេះ
|
រូបថតៈ dddn.vn
|
(VOVWorld)-នាថ្ងៃទី១៩មិនា បណ្តាអ្នកជំនាញការចំណុះក្រុម “ត្រីភាគី” រួមមាន មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ធនាគាកណ្តាលអឺរ៉ុប (ECB)និងគណៈកម្មាធិការ
អ៊ឺរ៉ុប (EC)បាននាំចេញការវាយតម្លៃដោយសុទិដ្ធិនិយមមួយចំនួន ចំពោះខឿន
សេដ្ឋកិច្ចរបស់ក្រិក សំដៅបង្កបុព្វហេតុ ដើម្បីក្រុមតំបន់ចាយប្រាក់អឺរ៉ូ និងគណៈ
នាយក IMF ពិនិតនិងសម្រេចអំពីការរំដោះទុនជំនួយដែលបានផ្អាកតាំងពីមុន
នេះ សម្រាប់ Athens។ តាមបណ្តាអ្នកជំនាញការថា សេដ្ឋកិច្ចរបស់ក្រិកកំពុង
ងើប ឡើងវិញ។ សកម្មភាពហិរញ្ញវត្ថុកំពុងដើរចំទិសសំដៅឆ្លើយតបនឹងបណ្តា
គោល ដៅក្នុងកម្មវិធីជំនួយ។ មជ្ឈដ្ឋានមន្ត្រីក្រិកក៏មានវឌ្ឍនភាពក្នុងដំណើការ កំណែទម្រង់រចនាសម្ព័ន្ធ។ នាប៉ុន្មានសប្តាហ៍ខាងមុខតំបន់ចាយប្រាក់អឺរ៉ូ និង
គណៈ នាយក IMF នឹងពិនិត្យមើលរាល់ការវាយតម្លៃរបស់អ្នកជំនាញការដែល
បានពោលខាងលើ។ ប្រសិនជាការវាយតម្លៃទាំងនេះទទួលបានការគាំទ្រក្រិក
អាចនឹង បានរំដោះខ្ទង់ជំនួយចំនួន ៨,៥ពាន់លានអឺរ៉ូ៕