ការកសាងរូបភាពដ៏ស្រស់បំព្រងនៃរដ្ឋធានីតាមរយៈពិធីបុណ្យ “អាវផាយចុះតាមដងវិថី”

(VOVWORLD) - ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើងក្នុងពេលដំណាលគ្នានៅសម្ព័ន្ធនារីនៃសង្កាត់ទាំង ១៤ នៃខ័ណ្ឌ Ba Dinh ដោយប្រមូលផ្តុំគ្នាជាក្រុមប្រឡងប្រណាំងចំនួន ៣ ដែលត្រូវគ្នានឹងទីតាំងចំនួន ៣៖ សួនឡេនីន,  វិថី Van Phuc, សួនផ្កា Van Xuan។

ការកសាងរូបភាពដ៏ស្រស់បំព្រងនៃរដ្ឋធានីតាមរយៈពិធីបុណ្យ “អាវផាយចុះតាមដងវិថី” - ảnh 1ទិដ្ឋភាពនៃទិវាបុណ្យ (រូបថត៖ TTXVN)

ដើម្បីអបអរសាទរព្រឹត្តិ ការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (SEA Games 31) នាថ្ងៃទី ៧ ឧសភា នៅសួនឡេនីន សម្ព័ន្ធសមាគមនារីខ័ណ្ឌ Ba Dinh (ហាណូយ) បានរៀបចំពិធីបុណ្យ “អាវផាយចុះតាមដងវិថី”។

ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើងក្នុងពេលដំណាលគ្នានៅសម្ព័ន្ធនារីនៃសង្កាត់ទាំង ១៤ នៃខ័ណ្ឌ Ba Dinh ដោយប្រមូលផ្តុំគ្នាជាក្រុមប្រឡងប្រណាំងចំនួន ៣ ដែលត្រូវគ្នានឹងទីតាំងចំនួន ៣៖ សួនឡេនីន,  វិថី Van Phuc, សួនផ្កា Van Xuan។

នៅចំណុចដែលមានសកម្មភាពដូចជា៖ បង្ហាញមូដ្ឋអាផាយ; សម្តែងសិល្បៈ; ការដង្ហែក្បួនតាមដងផ្លូវក្នុងសង្កាត់ទាំង ១៤ ទូទាំងខ័ណ្ឌ ដើម្បីផ្សព្វផ្សាយដល់ស្ត្រី និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ អំពីអត្ថន័យនៃការហ្វឹកហាត់កាយសម្បទា ការកែលម្អរូបរាងកាយ និងកម្ពស់មនុស្សក្នុងយុគសម័យសមាហរណកម្ម និងជាពិសេស ឆ្ពោះទៅស៊ីហ្គេម ៣១ នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ