កូរ៉េខាងជើងចោទប្រកាន់យន្តហោះឈ្លបយកការណ៍របស់អាមេរិកថា រំលោភ​បំពានលើដែនអាកាសរបស់ខ្លួន

(VOVWORLD) - គ្មានអ្វីធានាថាថា ឧបទ្ទវហេតុដ៏គួរឱ្យភ្ញាក់ផ្អើលដូចយន្តហោះឈ្លបយកការណ៍យុទ្ធសាស្ត្ររបស់កងទ័ពអាកាសអាមេរិកត្រូវបានបាញ់ទម្លាក់នៅសមុទ្រជប៉ុននឹងមិនកើតឡើងឡើយ។
កូរ៉េខាងជើងចោទប្រកាន់យន្តហោះឈ្លបយកការណ៍របស់អាមេរិកថា រំលោភ​បំពានលើដែនអាកាសរបស់ខ្លួន - ảnh 1យន្តហោះឈ្លបយកការណ៍ U-2S របស់អាមេរិក ។ រូបថត៖ យ៉ុនហាប់

កូរ៉េខាងជើងនាថ្ងៃនេះ (១០ កក្កដា) បានចោទប្រកាន់យន្តហោះឈ្លបយកការណ៍របស់អាមេរិក បានរំលោភបំពានលើដែនអាកាសរបស់ខ្លួន ព្រមទាំងព្រមានថាប្រសិនបើសកម្មភាពនេះកើតឡើងម្តងទៀតគឺគ្មានអ្វីធានាថា នឹងមិនត្រូវបានបានបាញ់ទម្លាក់ឡើយ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានដកស្រង់ប្រសាសន៍របស់ក្រសួងការពារជាតិកូរ៉េខាងជើង ដែលចាត់ទុកថាយន្តហោះឈ្លបយកការណ៍របស់សហរដ្ឋអាមេរិក ដូចជា RC-135, U-2S និង RQ-4B បានធ្វើការហោះហើរ "បង្កហេតុ" នៅលើសមុទ្រ Huang-hai ក្នុងអំឡុងពេលចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែកក្កដា។ ជាពិសេស នៅលើសមុទ្រជប៉ុន (East Sea) យន្តហោះឈ្លបយកការណ៍យុទ្ធសាស្ត្ររបស់កងទ័ពអាកាសអាមេរិក បានរំលោពបំពានលើដែនអាកាសកូរ៉េខាងជើងរាប់សិបគីឡូម៉ែត្រ ម្តងហើយម្តងទៀត។ គ្មានអ្វីធានាថាថា ឧបទ្ទវហេតុដ៏គួរឱ្យភ្ញាក់ផ្អើលដូចយន្តហោះឈ្លបយកការណ៍យុទ្ធសាស្ត្ររបស់កងទ័ពអាកាសអាមេរិកត្រូវបានបាញ់ទម្លាក់នៅសមុទ្រជប៉ុននឹងមិនកើតឡើងឡើយ។

កូរ៉េខាងជើងក៏បានរិះគន់ផែនការដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកទៅកាន់កូរ៉េខាងត្បូងគឺជាការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខនៅតំបន់ឧបទ្វីបកូរ៉េក៏ដូចជានៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ