កូរ៉េខាងជើងធើ្វសមយុទ្ធបាញ់កាំជ្រួចយោងតាមបទបញ្ជារបស់មេដឹកនាំស.ប.ប កូរ៉េ លោក Kim Jong-un

(VOVWORLD) - នាថ្ងៃទី ២៥ ខែវិច្ឆកា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានផ្សាយថា មេដឹកនាំលោក Kim Jong-un បានបញ្ជាធ្វើសមយុទ្ធបាញ់កាំជ្រួចនៅពេលទៅចុះត្រួតពិនិត្យនៃអង្គភាពយោធាមួយលើកោះ Changrin នៃភាគខាងជើងព្រំប្រទល់លើសមុទ្ររវាងប្រទេសកូរ៉េទាំងពីរ។
កូរ៉េខាងជើងធើ្វសមយុទ្ធបាញ់កាំជ្រួចយោងតាមបទបញ្ជារបស់មេដឹកនាំស.ប.ប កូរ៉េ លោក Kim Jong-un - ảnh 1 កូរ៉េខាងជើងធើ្វសមយុទ្ធបាញ់កាំជ្រួចយោងតាមបទបញ្ជារបស់មេដឹកនាំស.ប.ប កូរ៉េ លោក Kim Jong-un (រូបថត៖ YONHAP/TTXVN)

នៅក្នុងដំណើរទៅត្រួតពិនិត្យនេះ លោក Kim Jong-un បានបញ្ជាធ្វើសមយុទ្ធបាញ់កាំជ្រួចមួយនៅឆ្នេរសមុទ្រ ដោយបញ្ចាក់ថាកងទ័ពត្រូវបង្កើតព្រព័ន្ធរឹងមាំមួយដើម្បីធានា “ត្រៀមខ្លួនបំពេញភារកិច្ចកលយុទ្ធនៅគ្រប់ពេលវេលា”។ KCNA មិនបានបញ្ជាក់ពីពេលវេលាដែលលោក Kim Jong-un ធ្វើដំណើរទៅត្រួតពិនិត្យអង្គភាពទ័ពខាងលើក៏ដូចជាបណ្ដាព័រ៌មានលម្អិតផ្សេងទៀតឡើង។

ក្រសួងការពារជាតិកូរ៉េខាងត្បួងនៅថ្ងៃដដែលបានមានប្រតិកម្មទៅនឹងកាយវិការរបស់កូរ៉េខាងជើង ដោយចាត់ទុកនោះជាសកម្មភាពបំពានលើកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ។ កូរ៉េខាងត្បូងអំពាវនាវកូរ៉េខាងជើងបញ្ឈប់រាល់សកម្មភាពយោធានៅតាមតំបន់ព្រំដែនដែលអាចបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ