កូរ៉េខាងជើងបញ្ជាក់ពីការធ្វើតេស្តមីស៊ីលយុទ្ធសាស្ត្រថ្មី

(VOVWORLD) - កូរ៉េខាងជើងនៅថ្ងៃទី ២៦ ខែមីនាបានបញ្ជាក់ថាប្រទេសនេះបានបាញ់បង្ហោះសាកល្បងអាវុធយុទ្ធសាស្ត្រថ្មី បន្ទាប់ពីមួយថ្ងៃមុននេះ។
កូរ៉េខាងជើងបញ្ជាក់ពីការធ្វើតេស្តមីស៊ីលយុទ្ធសាស្ត្រថ្មី - ảnh 1កូរ៉េខាងជើងបញ្ជាក់ពីការធ្វើតេស្តមីស៊ីលយុទ្ធសាស្ត្រថ្មី (រូបថត៖ TTXVN)

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង KCNA បានឲ្យដឹងថា វិទ្យាស្ថានវិទ្យាសាស្ត្រយោធាកូរ៉េខាងជើងបានធ្វើការបាញ់បង្ហោះសាកល្បងប្រកបដោយជោគជ័យនូវមីស៊ីលយុទ្ធសាស្ត្រថ្មី ដែលអាចហោះហើរតាមគន្លងមិនធម្មតា នៅកម្ពស់ទាប ព្រមទាំងវាយប្រហារចំគោលដៅ ដាក់នៅដែនសមុទ្រ ដែលមានចម្ងាយ ៦០០ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រភាគខាងកើតកូរ៉េខាងជើង  ។ KCNA បានសង្កត់ធ្ងន់ថា៖“ ការអភិវឌ្ឍប្រព័ន្ធអាវុធនេះមានអត្ថន័យដ៏ធំធេងក្នុងការពង្រឹងកម្លាំងយោធារបស់ប្រទេសជាតិ ក៏ដូចជាទប់ស្កាត់រាល់ការគំរាមកំហែងយោធាដែលមាននាបច្ចុប្បន្ននៅលើឧបទ្វីបកូរ៉េ”ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ