កូរ៉េខាងជើងប្រកាសធ្វើសមយុទ្ធវាយប្រហារដោយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ

(VOVWORLD) - អង្គភាពដែលបំពាក់ដោយកាំជ្រួច យុទ្ធសាស្ត្ររបស់កងទ័ពប្រជាជនកូរ៉េខាងជើងនៅតំបន់ភាគខាងលិចនៃប្រទេសបានធ្វើប្រតិបត្តិការយោធាពាក់ព័ន្ធ។
កូរ៉េខាងជើងប្រកាសធ្វើសមយុទ្ធវាយប្រហារដោយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ - ảnh 1កូរ៉េខាងជើងប្រកាសធ្វើសមយុទ្ធវាយប្រហារដោយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ (រូបថត៖ VNA)

នៅព្រឹកថ្ងៃទី ៣ ខែកញ្ញា ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងជើង (KCNA) បានឲ្យដឹងថា សមយុទ្ធវាយប្រហារដោយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ត្រូវបានកងទ័ពធ្វើឡើងនៅព្រឹកព្រលឹមថ្ងៃទី ២ ខែកញ្ញា ដើម្បីព្រមានសត្រូវអំពីគ្រោះថ្នាក់ពិតប្រាកដនៃសង្គ្រាមនុយក្លេអ៊ែរ។

យោងតាម KCNA អង្គភាពដែលបំពាក់ដោយកាំជ្រួច យុទ្ធសាស្ត្ររបស់កងទ័ពប្រជាជនកូរ៉េខាងជើងនៅតំបន់ភាគខាងលិចនៃប្រទេសបានធ្វើប្រតិបត្តិការយោធាពាក់ព័ន្ធ។ អង្គភាពនេះបានអនុវត្តន៍បេសកកម្មវាយប្រហារដោយជោគជ័យ ដោយធានាថា មីស៊ីលទាំងនោះបានហោះតាមគន្លងហោះហើរចម្ងាយ ១ ៥០០ គីឡូម៉ែត្រ ហើយក្បាលគ្រាប់នុយក្លេអ៊ែរក្លែងក្លាយ នៃមីស៊ីលទាំងនេះបានផ្ទុះនៅកម្ពស់ដែលបានកំណត់គឺ ១៥០ ម៉ែត្រពីលើកោះគោលដៅ។

 KCNA បានបញ្ជាក់ថា គណៈកម្មាធិការយោធាមជ្ឈិមនៃគណបក្សពលករកូរ៉េខាងជើង (WPK) បានបញ្ជាឱ្យធ្វើសមយុទ្ធយោធានេះ ដើម្បីបង្ហាញឱ្យឃើញទាំងស្រុងនូវឆន្ទៈ និងសមត្ថភាពក្នុងការធ្វើសកម្មភាព ទប់ស្កាត់កិច្ចខិតខំប្រឹងប្រែង ធ្វើសង្គ្រាមឈ្លានពានរបស់សត្រូវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ