កូរ៉េខាងជើងរិះគន់បទដាក់ទណ្ឌកម្មរបស់អាមេរិក
(VOVWORLD) - មុននឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ទៅកាន់ទីក្រុងព្យុងយ៉ាង នាថ្ងៃទី២៤ ខែសីហា សារព័ត៌មានកូរ៉េខាងជើងបានព្រមានថា ការដាក់ទណ្ឌកម្មជាបំពេញបន្ថែមរបស់អាមេរិកទៅលើប្រទេសអាស៊ីភាគឦសាននេះ នឹងជាគំនិតឆ្កួតៗ។
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo (រូបថត៖ Xinhua/TTXVN) |
គេហទំព័រ Uriminzokkiri របស់កូរ៉េខាងជើងចាត់ទុកថា វ៉ាស៊ីនតោននឹងបាត់បង់ច្រើនជាងទទួលពីការប្រកាសបទដាក់ទណ្ឌកម្មជាបំពេញបន្ថែមទៅលើកូរ៉េខាងជើង។ ចំពោះការដែលក្រសួងហិរញ្ញវត្ថុអាមេរិកនាពេលថ្មីៗនេះបានដាក់ទណ្ឌកម្មជាបំពេញបន្ថែមទៅលើនាវានិងអង្គភាពអាជីវកម្មរបស់រុស្ស៊ីដែលត្រូវចោទប្រកាន់ធ្វើពាណិជ្ជកម្មជាមួយកូរ៉េខាងជើងនោះ គេហទំព័រវេបសាយខាងលើចាត់ទុកថា ការបោះជំហានរបស់វ៉ាស៊ីនតោនគឺជាកំហុសមួយ ហើយនឹងមិនជះឥទ្ធិពលទៅលើកូរ៉េខាងជើងឡើយ។ គេហទំព័រនេះប្រកាសថា កូរ៉េខាងជើងនឹងមិនចុះចាញ់ឬធ្វើសម្បទានចំពោះការដាក់សម្ពាធរបស់អាមេរិកទេ៕