កូរ៉េខាងជើងរៀបចំសន្និបាតកណ្ដាល ដើម្បីពិភាក្សាអំពីផែនការក្នុងឆ្នាំថ្មី

(VOVWORLD) - នៅខែមករាឆ្នាំ ២០២១ កូរ៉េខាងជើងបានរៀបចំមហាសន្និបាតរបស់គណបក្សពលករ ដោយបានដាក់ចេញគោលដៅ និងគោលនយោបាយជាច្រើន ដូចជាផែនការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេល ៥ ឆ្នាំខាងមុខសម្រាប់ អភិវឌ្ឍន៍ប្រព័ន្ធអាវុធថ្មីនិងឃ្លាំងអាវុធនុយក្លេអ៊ែរ។
កូរ៉េខាងជើងរៀបចំសន្និបាតកណ្ដាល ដើម្បីពិភាក្សាអំពីផែនការក្នុងឆ្នាំថ្មី - ảnh 1មេដឹកនាំកូរ៉េខាងជើង (កណ្ដាល) (រូបថត៖ AFP / VNA)

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានឲ្យដឹងថា កូរ៉េខាងជើងគ្រោងនឹងរៀបចំកិច្ចប្រជុំពេញអង្គលើកទី ២ នៃគណៈកម្មាធិការកណ្តាលនៃគណបក្សពលករនីតិកាលទី ៨ នៅសប្តាហ៍ក្រោយដើម្បីបញ្ចប់ផែនការ អនុវត្ត “ភារកិច្ចប្រយុទ្ធយុទ្ធសាស្ត្រ” នៅឆ្នាំនេះ។ យោងតាម KCNA ថា សន្និបាតនេះនឹងត្រូវបានរៀបចំឡើងក្នុងរយៈពេល ១០ ថ្ងៃដើមខែកុម្ភៈដើម្បីពិនិត្យនិងសម្រេចផែនការការងារឆ្នាំ ២០២១ លើគ្រប់វិស័យដើម្បីអនុវត្តភារកិច្ចយុទ្ធសាស្ត្រឱ្យបានហ្មត់ចត់ដែលបានដាក់ចេញនៅក្នុងមហាសន្និបាតលើកទី ៨ របស់គណបក្សពលករកូរ៉េខាងជើង។ សូមបញ្ជាក់ដែរថា នៅខែមករាឆ្នាំ ២០២១ កូរ៉េខាងជើងបានរៀបចំមហាសន្និបាតរបស់គណបក្សពលករ ដោយបានដាក់ចេញគោលដៅ និងគោលនយោបាយជាច្រើន ដូចជាផែនការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេល ៥ ឆ្នាំខាងមុខសម្រាប់ អភិវឌ្ឍន៍ប្រព័ន្ធអាវុធថ្មីនិងឃ្លាំងអាវុធនុយក្លេអ៊ែរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ