កូរ៉េខាងជើងវាយតម្លៃថាសហរដ្ឋអាមេរិកមិនបោះបង់ចោលគោលនយោបាយអមិត្តស្តីពីការប្រឆាំងនឹងប្រទេសនេះ

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA) កាលពីថ្ងៃទី ៣០ ខែមីនា បានរិះគន់គោលនយោបាយរបស់អាមេរិកចំពោះប្រទេសនេះដោយបានអះអាងថា ទីក្រុងវ៉ាស៊ីនតោននឹងមិនបោះបង់ចោលនូវគោលនយោបាយអមិត្តឡើយ បើទោះបីជាថ្នាក់ដឹកនាំនៃប្រទេសទាំងពីរមាន“ ទំនាក់ទំនងពិសេស” ក៏ដោយ។
កូរ៉េខាងជើងវាយតម្លៃថាសហរដ្ឋអាមេរិកមិនបោះបង់ចោលគោលនយោបាយអមិត្តស្តីពីការប្រឆាំងនឹងប្រទេសនេះ - ảnh 1 លោក Mike Pompeo រដ្ឋមន្រ្តីការបរទេសអាមេរិក (រូបថត៖ THX/TTXVN)

យោងតាមប្រធានក្រុមចរចាថ្មីរបស់កូរ៉េខាងជើងបានឲ្យដឹងថា លោក Mike Pompeo រដ្ឋមន្រ្តីការបរទេសអាមេរិកកំពុងរង្គោះរង្គើរឆន្ទៈដើម្បីវិលត្រឡប់ទៅតុចរចារបស់កូរ៉េខាងជើង។

ប្រធានក្រុមចរចាថ្មីរបស់កូរ៉េខាងជើងក៏បានរិះគន់ថាលោក Pompeo មានបំណងចង់បន្តស្វែងរកសម្ពាធអន្តរជាតិដាក់លើក្រុងព្យុងយ៉ាង ហើយម្យ៉ាងវិញទៀតលោកនៅតែអំពាវនាវឱ្យមានការតភ្ជាប់កិច្ចសន្ទនាឡើងវិញរវាងប្រទេសទាំងពីរផងដែរ។

ទន្ទឹមនឹងនេះ ប្រធានក្រុមចរចាថ្មីរបស់កូរ៉េខាងជើង បានអះអាងថាទីក្រុងព្យុងយ៉ាងនឹងជ្រើសរើសយក“ មាគ៌ាផ្ទាល់ខ្លួន” ក្នុងបរិបទដែលកិច្ចចរចាស្តីពីកម្មវិធីនុយក្លេអ៊ែរបានធ្លាក់ចូលក្នុងភាពជាប់គាំងតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ