កូរ៉េខាងត្បូង និងរុស្ស៊ីសន្យាដោះស្រាយដោយសន្តិវិធីនូវបញ្ហានុយគ្លេអ៊ែររបស់ ស.ប.ប.ក

(VOVWORLD) -នៅក្នុងជំនួបនាថ្ងៃទី ២៨ កុម្ភៈ រវាងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha និងសមភាគីរុស្ស៊ី លោក Sergei Lavrov នោះ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការខាងការទូត សំដៅឆ្ពោះទៅដោះស្រាយបញ្ហានុយគ្លេអ៊ែររបស់ ស.ប.ប.ក ដោយសន្តិវិធី។
 
កូរ៉េខាងត្បូង និងរុស្ស៊ីសន្យាដោះស្រាយដោយសន្តិវិធីនូវបញ្ហានុយគ្លេអ៊ែររបស់ ស.ប.ប.ក - ảnh 1 កូរ៉េខាងត្បូង និងរុស្ស៊ីសន្យាដោះស្រាយដោយសន្តិវិធីនូវបញ្ហានុយគ្លេអ៊ែររបស់ ស.ប.ប.ក

លោកស្រី Kang បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងនឹងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិជាមួយមហាអំណាចនានា ដើម្បីតភ្ជាប់ឡើងវិញនូវកិច្ចចរចាស្ដីពីបញ្ហានុយគ្លេអ៊ែររបស់ ស.ប.ប.ក រួមជាមួយនឹងការបន្តកិច្ចសន្ទនាអន្តរកូរ៉េ។ រីឯខ្លួនវិញ លោក Lavrov បានបង្ហាញការគាំទ្រ និងសុឆន្ទៈរបស់ម៉ូស្គូ ក្នុងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋអំណាចកូរ៉េខាងត្បូង សំដៅកែលម្អទំនាក់ទំនងអន្តរកូរ៉េ និងតភ្ជាប់ឡើងវិញនូវកាណាល់ជួបប្រាស្រស័យដ៏សម្បូរបែប ក្នុងនោះមានកិច្ចសន្ទានារវាងអាមេរិកជាមួយ ស.ប.ប.ក ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ