កូរ៉េខាងត្បូង និងអាមេរិកសហប្រតិបត្តិការយ៉ាងជិតស្និទ្ធអំពីជំនួបកំពូលរវាងអាមេរិក ជាមួយកូរ៉េខាងជើង

(VOVWORLD) -លោក Chung បាននាំចេញសេចក្ដីប្រកាសពោលខាងលើនៅពេលដែលមកដល់ព្រលានយោបាយន្តហោះអន្តរជាតិ Incheon នៅទីក្រុងសេអ៊ូលប៉ែកខាងកើត បន្ទាប់ពីដំណើរទស្សនកិច្ចនៅអាមេរិក ដើម្បីជួបប្រជុំជាមួយសមភាគីនៃប្រទេសម្ចាស់ផ្ទះ លោក John Bolton ។


នាថ្ងៃទី ៥ ឧសភា នាយកខុទ្ធកាល័យទទួលបន្ទុកសន្តិសុខជាតិ ចំណុះវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក Chung Eui-yong បានឲ្យដឹងថា៖ ថ្នាក់ដឹកនាំកូរ៉េខាងត្បូង និងអាមេរិកនឹងមានជំនួបពិគ្រោះយោបល់បិទទ្វារ ក្នុងក្របខ័ណ្ឌនៃកិច្ចពិភាក្សាការងារទ្វេភាគីខាងមុខ ដើម្បីធានាឲ្យជំនួបកំពូលរវាងអាមេរិក ជាមួយកូរ៉េខាងជើងនឹងប្រព្រឹត្តិទៅប្រកបដោយជោគជ័យ។ លោក Chung បាននាំចេញសេចក្ដីប្រកាសពោលខាងលើនៅពេលដែលមកដល់ព្រលានយោបាយន្តហោះអន្តរជាតិ Incheon នៅទីក្រុងសេអ៊ូលប៉ែកខាងកើត បន្ទាប់ពីដំណើរទស្សនកិច្ចនៅអាមេរិក ដើម្បីជួបប្រជុំជាមួយសមភាគីនៃប្រទេសម្ចាស់ផ្ទះ លោក John Bolton ។

មុននេះនាថ្ងៃដដែល សេតវិមានបានជូនដំណឹងថា ៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងសមភាគីអាមេរិក លោក Donald Trump និងជួបប្រជុំនៅនៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី ២២ ឧសភាខាងមុខ មុនពេលជំនួបកំពូលរវាងលោក Trump ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ