កូរ៉េខាងត្បូង និងអាមេរិកឯកភាពរក្សាសម្ពាធ និងសន្ទនាជាមួយកូរ៉េខាងជើង

(VOVWORLD) -នាថ្ងៃទី ២១ មិនា ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា៖ប្រទេសខ្លួន និងអាមេរិកបានឯកភាពរក្សាវិធីទាក់ទងផ្ទាល់ផ្សេងៗចំនួន ២ គឺបង្កសម្ពាធផង និងសន្ទនាជាមួយព្យុងយ៉ាងផង ដើម្បីជំរុញឲ្យប្រទេសនេះផ្លាស់ប្ដូរគោលនយោបាយនុយក្លេអ៊ែរដោយស្មោះត្រង់។
កូរ៉េខាងត្បូង និងអាមេរិកឯកភាពរក្សាសម្ពាធ និងសន្ទនាជាមួយកូរ៉េខាងជើង - ảnh 1កូរ៉េខាងត្បូង និងអាមេរិកឯកភាពរក្សាសម្ពាធ និងសន្ទនាជាមួយកូរ៉េខាងជើង 

នាថ្ងៃទី ២១ មិនា ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា៖ប្រទេសខ្លួន និងអាមេរិកបានឯកភាពរក្សាវិធីទាក់ទងផ្ទាល់ផ្សេងៗចំនួន ២ គឺបង្កសម្ពាធផង និងសន្ទនាជាមួយព្យុងយ៉ាងផង ដើម្បីជំរុញឲ្យប្រទេសនេះផ្លាស់ប្ដូរគោលនយោបាយនុយក្លេអ៊ែរដោយស្មោះត្រង់។ ក្នុងកិច្ចសន្ទនាការពារជាតិសហប្រតិបត្តិការរវាងកូរ៉េខាងត្បូង និងអាមេរិក ដែលទើបនឹងបិទបញ្ចប់នៅទីក្រុង វ៉ាស៊ីនតោនរបស់អាមេរិកនាថ្ងៃទី ២០ មិនានោះ ភាគីទាំងពីរបានអះអាងសារជាថ្មីនូវគោលដៅរួម គឺសំដៅលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយសន្តិភាព ដាច់ស្រេចនិងមិនអាចបញ្ចស់បានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ