កូរ៉េខាងត្បូង ស្នើឱ្យជប៉ុនដកការដាក់កំហិតឡើងវិញខាងពាណិជ្ជកម្ម

(VOVWORLD) -  នាថ្ងៃទី ៣ សីហា រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូងលោកស្រី Yoo Myung Hee បានឲ្យដឹងថាលោកស្រីបានស្នើឲ្យជប៉ុន «ដកការដាក់កំហិតឡើងវិញខាងពាណិជ្ជកម្មសំដៅលើទីក្រុងសេអ៊ូលនៅក្នុងកិច្ចប្រជុំស្តីពីកិច្ជព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)» ដែនបានប្រព្រឹត្តទៅនៅទីក្រុង ប៉េកាំង ប្រទេសចិន។
កូរ៉េខាងត្បូង ស្នើឱ្យជប៉ុនដកការដាក់កំហិតឡើងវិញខាងពាណិជ្ជកម្ម - ảnh 1 កូរ៉េខាងត្បូង ស្នើឱ្យជប៉ុនដកការដាក់កំហិតឡើងវិញនូវការរឹតត្បិតខាងពាណិជ្ជកម្ម (រូបថត៖TTXVN)

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកស្រី Yoo Myung-hee បានមានប្រសាសន៍ ថា វិធានការទាំងនេះរបស់ទីក្រុងតូក្យូ គឺមិនសមហេតុផលនិងរំលោភបំពានលើគោលការណ៍ពាណិជ្ជកម្មសកលលោក។ លោកស្រីបន្តទៀតថាប្រទេសសមាជិក RCEP មួយចំនួនក៏បានគាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់លោកស្រីផងដែរ។ លោកស្រី Yoo Myung-hee បានស្នើឲ្យមានជំនួបទ្វេភាគីជាមួយសមភាគីជប៉ុន នៅខាងក្រៅកិច្ចប្រជុំ RCEP ប៉ុន្តែភាគីជប៉ុនបានបដិសេធចំពោះសំណើនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ