កូរ៉េខាងត្បូង៖ករណីស្លាប់ដោយជំងឺ MERS ឡើងដល់១៤នាក់

(VOVworld)-ដល់ព្រឹកថ្ងៃទី១៣មិថុនា កូរ៉េខាងត្បូងបានទទួលស្គាល់ថា មាន ករណីចំនួន៣ទៀតត្រូវស្លាប់ដោយ រោគសញ្ញានៃជំងឺផ្លូវដង្ហើមតំបន់មជ្ឈឹមបូព៌ា
(MERS)និងមានករណីឆ្លងថ្មីចំនួន១២។ ដោយហេតុនេះ គិតតាំងពីផ្ទុកជំងឺនេះ
ពីថ្ងៃទី២០ឧសភាមក អាសន្នរោគនេះបណ្តាលឲ្យមនុស្សចំនួន១៤នាក់ត្រូវស្លាប់
និងចំនួន​១៣៨នាក់ត្រូវឆ្លងមេរោគ។ ក្រសួងសុខាភិបាលកូរ៉េខាងត្បូងឲ្យដឹងថា ករណីអ្នកជំងឺស្លាប់នាថ្ងៃទី១៣មិថុនា ជាស្រ្តីម្នាក់អាយុ៦៧ឆ្នាំ ដែលត្រូវឆ្លងជំងឺ
នៅមន្ទីពេទ្យ Pyeongtaek នាចុងខែមុន។​តាមមជ្ឈដ្ឋានសុខាភិបាលកូរ៉េខាងត្បូង
ថា អ្នកជំងឺនេះ ត្រូវជួបប្រទះនឹងបញ្ហាសុខភាពមួយចំនួនដូចជាសម្ពាធឈាម
ខ្ពស់ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ