កូរ៉េខាងត្បូងចំណាយទឹកប្រាក់ចំនួន ១.០០០ ពាន់លានវ៉ុន ដើម្បីទប់ទល់នឹងវិធានការរឹតបន្តឹងការនាំចេញរបស់ជប៉ុន

(VOVWORLD) - ប្រទេសកូរ៉េខាងត្បូងនឹងចំណាយប្រាក់ ១,០០០ ពាន់ លានវ៉ុន (ស្មើនឹង ៨៣០ លានដុល្លារអាមេរិក) ក្នុងសេចក្តីព្រាងថវិកាឆ្នាំក្រោយ ដើម្បីដោះស្រាយបញ្ហារឹតបន្តឹងរបស់ជប៉ុនក្នុងការគ្រប់គ្រងការនាំចេញទៅកាន់ប្រទេសនេះ។
កូរ៉េខាងត្បូងចំណាយទឹកប្រាក់ចំនួន ១.០០០ ពាន់លានវ៉ុន ដើម្បីទប់ទល់នឹងវិធានការរឹតបន្តឹងការនាំចេញរបស់ជប៉ុន - ảnh 1 កូរ៉េខាងត្បូងចំណាយទឹកប្រាក់ចំនួន ១.០០០ ពាន់លានវ៉ុន ដើម្បីទប់ទល់នឹងការរឹតបន្តឹងលើការនាំចេញរបស់ជប៉ុន (រូថថត៖ TTXVN)

នេះគឺជាគំនិតដែលត្រូវបានមន្ត្រីរដ្ឋាភិបាលនិងគណៈបក្សកាន់អំណាចនៅកូរ៉េខាងត្បូង បានឯកភាពគ្នាក្នុងកិច្ចប្រជុំដែលទើបតែបានធ្វើឡើងនាពេលថ្មីៗនេះ។ កញ្ចប់ថវិកានេះនឹងត្រូវបានប្រើប្រាស់ដើម្បីកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងទៅលើប្រទេសជប៉ុន។ លើសពីនេះទៀត រដ្ឋាភិបាលកូរ៉េខាងត្បូងបានចាត់វិធានការជួយគាំទ្រពិសេសដល់ក្រុមហ៊ុនចំនួន ១០០ របស់ប្រទេសនេះផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក  Lee Nak- Yon បានវាយតម្លៃថា ជប៉ុនបានបដិសេដធ្វើកិច្ចចរចាការទូត ហើយកំពុងធ្វើការវាយប្រហារខាងសេដ្ឋកិច្ចទៅលើប្រទេសកូរ៉េខាងត្បូង។ លោក Lee Nak- Yon ក៏អំពាវនាវឲ្យរដ្ឋាភិបាលជប៉ុនដកចេញសេចក្តីសម្រេចចិត្ត ដែលលោកបានចាត់ទុកថាប្រការនេះងាយបង្កឡើងគ្រោះថ្នាក់និងជាសកម្មភាពដ៏ប្រថុយប្រថានផង    ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ