កូរ៉េខាងត្បូងចាត់បញ្ជូនគណប្រតិភូសិល្បៈករដែលមានសមាសភាពចំនួន ១៦០ នាក់ទៅកាន់ព្យុងយ៉ាង

(VOVWORLD) -ក្រុមសិល្បៈកូរ៉េខាងត្បូងនឹងស្នាក់នៅព្យុងយ៉ាងចាប់ពីថ្ងៃទី ៣១ មិនា ដល់ថ្ងៃទី ៣ មេសា ដើម្បីសម្ដែងលិល្បៈ ក្នុងរយៈពេល ២ ពេល នៅរោងមហោស្រពធំព្យុងយ៉ាងខាងកើត និងពហុកីឡាដ្ឋានក្នុងផ្ទះ Ryugyong Jong Ju Yong។
កូរ៉េខាងត្បូងចាត់បញ្ជូនគណប្រតិភូសិល្បៈករដែលមានសមាសភាពចំនួន ១៦០ នាក់ទៅកាន់ព្យុងយ៉ាង - ảnh 1 កូរ៉េខាងត្បូងចាត់បញ្ជូនគណប្រតិភូសិល្បៈករ
ដែលមានសមាសភាពចំនួន ១៦០ នាក់ទៅកាន់ព្យុងយ៉ាង

បន្តាប់ពីកិច្ចប្រជុំថ្នាក់មន្ត្រីជំនាញឯកទេសរវាងកូរ៉េទាំងពីរនៅភូមិផ្អាកសង្គ្រាម Panmunjom នាថ្ងៃទី ២០ មិនាមក កូរ៉េខាងត្បូងបានឯកភាពចាត់បញ្ជូនក្រុមសិល្បៈដែលមានសមាសភាពចំនួន ១៦០ នាក់ទៅសម្ដែងនៅព្យុងយ៉ាង មុនពេលប្រព្រឹត្តិទៅសន្និសីទកំពូលអន្តរកូរ៉េ ដែលគ្រោងនឹងប្រព្រឹត្តិទៅនាចុងខែមេសាខាងមុខ។

យោងតាមសេចក្ដីប្រកាសបានឲ្យដឹងថា៖ ក្រុមសិល្បៈកូរ៉េខាងត្បូងនឹងស្នាក់នៅព្យុងយ៉ាងចាប់ពីថ្ងៃទី ៣១ មិនា ដល់ថ្ងៃទី ៣ មេសា ដើម្បីសម្ដែងលិល្បៈ ក្នុងរយៈពេល ២ ពេល នៅរោងមហោស្រពធំព្យុងយ៉ាងខាងកើត និងពហុកីឡាដ្ឋានក្នុងផ្ទះ Ryugyong Jong Ju Yong។

មុននេះ គណប្រតិភូនាំមុខរបស់កូរ៉េខាងត្បូងនឹងទៅកាន់កូរ៉េខាងជើងចាប់ពីថ្ងៃទី ២២ ដល់ ថ្ងៃទី ២៤ មិនា ដើម្បីពិនិត្យទីកន្លែងសម្ដែងសិល្បៈទាំងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ