កូរ៉េខាងត្បូងជំរុញ FTA ជាមួយបណ្ដាប្រទសជាសមាជិកអាស៊ាន

(VOVWORLD) -កូរ៉េខាងត្បូងមិនត្រឹមតែជំរុញការចុះហត្ថលេខាលើ FTA ប៉ុណ្ណោះទេ ថែមទាំងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសមាជិកគ្រប់រូបនៃប្លុកអាស៊ានទៀតផង ដោយសារទីក្រុងសេអ៊ូលចាត់ទុកអាស៊ានជាចំណុចស្នូលក្នុង គោលនយោបាយ "ឆ្ពោះទៅខាងត្បូងថ្មី" របស់ខ្លួន។

នាថ្ងៃទី ៣ ខែមិថុនា កូរ៉េខាងត្បូងបានប្រកាសជាផ្លូវការចាប់ផ្ដើមការចរចាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយហ្វីលីពីន ក្នុងក្របខ័ណ្ឌនៃកិច្ចខិតខំប្រឹងប្រែងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសអាស៊ីអាគ្នេយ៍នេះ។

នៅក្នុងជំនួបរវាងរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង Yoo Myung-hee និងសមភាគីហ្វីលីពីន លោក Ramon Lopez នៅ ទីក្រុង សេអ៊ូលនោះ ភាគីទាំងពីរបានដាក់ចេញគោលដៅបង្ហើយការចរចាពាណិជ្ជកម្មសេរីមុនខែវិច្ឆិកា ឆ្នាំ ២០១៩ ដែលជាពេលវេលាប្រព្រឹត្តិទៅកិច្ចប្រជុំកំពូលរវាងកូរ៉េខាងត្បូង និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងសេអ៊ូល។

កូរ៉េខាងត្បូងមិនត្រឹមតែជំរុញការចុះហត្ថលេខាលើ FTA ប៉ុណ្ណោះទេ ថែមទាំងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសមាជិកគ្រប់រូបនៃប្លុកអាស៊ានទៀតផង ដោយសារទីក្រុងសេអ៊ូលចាត់ទុកអាស៊ានជាចំណុចស្នូលក្នុង គោលនយោបាយ "ឆ្ពោះទៅខាងត្បូងថ្មី" របស់ខ្លួន។

នាបច្ចុប្បន្ននេះ កូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA ជាមួយវៀតណាម និង សិង្ហបុរី។ កូរ៉េខាងត្បូងកំពុងចរចាលើ FTA ជាមួយ ម៉ាឡេស៊ីនិងឥណ្ឌូណេស៊ី។ ប្រសិនបើការចរចារទាំងនេះទទួលបានជោគជ័យ កូរ៉េខាងត្បូងនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូពាណិជ្ជកម្មជួរមុខទាំង ៥ របស់ប្រទេសខ្លួននៅអាស៊ីអាគ្នេយ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ