កូរ៉េខាងត្បូងជំរុញខ្លាំងការវិនិយោគចូលមកអាស៊ាន

កូរ៉េខាងត្បូងជំរុញខ្លាំងការវិនិយោគចូលមកអាស៊ាន - ảnh 1
កូរ៉េខាងត្បូងជំរុញខ្លាំងការវិនិយោគចូលមកអាស៊ាន

          (VOV)_នៅក្នុងជំនួបសន្ទនារវាង​ប្រធានគណៈកម្មាធិការសេវាកម្ម​ហិរញ្ញវត្ថុ 
( FSC ) ស្ថាប័នឃ្លាំមើលហិរញ្ញវត្ថុ (FSS) និងធនាគារធំៗចំនួន១១​ របស់​កូរ៉េខាងត្បូង
 ជាមួយស្ថានទូតនៃបណ្ដាប្រទេសអាស៊ានប្រចាំនៅកូរ៉េខាង​ត្បូង នាថ្ងៃទី២៤ សីហា 
ភាគីកូរ៉េខាងត្បូងបានស្នើអោយបណ្ដាឯកអគ្គរដ្ឋទូតជួយឧបត្ថម្ភបណ្ដាសម្ព័ន្ធក្រុម
ហ៊ុនហិរញ្ញវត្ថុប្រទេសនេះ ក្នុងដំណើការជំរុញខ្លាំង​វិ​និយោគចូលមកប្រទេសអា
ស៊ាននានា។ ប្រធាន FSC Im Chong Ryong បាន​អោយដឹងថា៖ ក្រោយរយៈពេល
២៥ឆ្នាំ ចាប់ពីពេលកូរ៉េខាងត្បូង និងអាស៊ានបង្កើតទំនាក់​ទំនងដៃគូមក បណ្ដា
ធនាគារនៅប្រទេសនេះបានឈានទៅមុខ ហើយបានបើក​ទូលាយដោយឥត
ឈប់ឈរ ការជួយឧបត្ថម្ភខាងហិរញ្ញវត្ថុ សំរាប់អង្គភាពអាជីវ​កម្មនានានៅប្រ
ទេសអាស៊ានទាំងឡាយ។ តាងនាមអោយឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសអាស៊ាន
 ប្រចាំនៅកូរ៉េខាងត្បូង ឯកអគ្គរដ្ឋទូតសិង្ហបុរី Yip Wei Kiat បាន​វាយតំលៃខ្ពស់ចំ
ពោះជំនួបលើកនេះ ហើយចាត់ទុកនេះគឺជាឱកាសល្អ ដើម្បីភាគីទាំងពីរបង្កើន
ការយល់ដឹងគ្នាទៅវិញទៅមក និងអោយដឹងថានឹងសកម្មជួយ​ឧបត្ថម្ភ​អោយការ
បង្កើនកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងកូរ៉េខាងត្បូង ជាមួយប្រទេសអាស៊ាន
ទាំងឡាយនាពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ