កូរ៉េខាងត្បូងដាស់តឿនសាធារណៈរដ្ឋប្រជាធិបតេយ្យបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ

កូរ៉េខាងត្បូងដាស់តឿនសាធារណៈរដ្ឋប្រជាធិបតេយ្យបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ - ảnh 1
សន្តិសភាព និងឯកភានឹងក្លាយទៅជាការពិត ក្នុងករណី ព្យុងយ៉ាងបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួន។ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២៨ សីហា ថ្លែងមតិក្នុងពិធីបើកសម័យប្រជុំពេញអង្គរនៃ ក្រុមប្រឹក្សាពិគ្រោះយោបល់បង្រួបបង្រួមជាតិ ប្រធានាធិបតីកូរ៉េខាងត្បូង លោក
ស្រី Park Geun-hye បានដាស់តឿនសាធារណៈរដ្ឋប្រជាធិបតេយ្យបញ្ឈប់ កម្មវិធី
នុយក្លេអ៊ែរ។ ប្រធានាធិបតី Park Geun-hye បានចាត់ទុកថា៖ សន្តិសភាពនិងឯក
ភាពនឹងក្លាយទៅជាការពិត ក្នុងករណី ព្យុងយ៉ាងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់
ខ្លួន។ ថ្នាក់ដឹកនាំនេះបានសង្កក់ធ្ងន់ទៀតថា៖ ប្រសិនបើ ព្យុងយ៉ាងទទួលបាន
ការរីកចំរើនក្នុងបញ្ហាគ្មាននុយក្លេអ៊ែរ ប្រទេសទាំង ២ អាចសហប្រតិបត្តិការ
ជាមួយគ្នានៅកំរិតថ្មីមួយ។ សេចក្តីថ្លែងការពោលខាងលើរបស់លោកស្រី Park
Geun-hye ត្រូវបាននាំចេញ ក្នុងកាលៈទេសៈ ទំនាក់ទំនងរវាងប្រទេសទាំង ២
កំពុងកែលំអរក្នុង​រយៈពេលប៉ុន្មានសប្តាហ៍កន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ