កូរ៉េខាងត្បូងដាស់តឿនឲ្យស.ប.បកូរ៉េទទួលយកសំណើស្ដីពីកិច្ចសន្ទនា

(VOVWORLD) - ក្រសួងការពារជាតិកូរ៉េខាងត្បូងនាថ្ងៃទី២១ កក្កដា បានដាស់តឿន ឲ្យស.ប.បកូរ៉េទទួលយកសំណើរបស់សេអ៊ូលដោយចូលរួមកិច្ចចរចារខាង យោធាអន្តរកូរ៉េសំដៅបន្ធូរបន្ថយភាពតានតឹងនៅតាមខ្សែព្រំដែន ខណៈដែល ព្យុងយ៉ាងមិនទាន់ឆ្លើយតបជាផ្លូវការអំពីសំណើនេះនៅឡើយ។
កូរ៉េខាងត្បូងដាស់តឿនឲ្យស.ប.បកូរ៉េទទួលយកសំណើស្ដីពីកិច្ចសន្ទនា - ảnh 1 ទង់ជាតិរបស់កូរ៉េខាងត្បូងនិងស.ប.បកូរ៉េត្រូវបានបង្ហូតក្នុងព្រឹត្តិការណ៍មួយ (រូបថត៖AFP)

(VOVworld) - ក្រសួងការពារជាតិកូរ៉េខាងត្បូងនាថ្ងៃទី២១ កក្កដា បានដាស់តឿន ឲ្យស.ប.បកូរ៉េទទួលយកសំណើរបស់សេអ៊ូលដោយចូលរួមកិច្ចចរចារខាង យោធាអន្តរកូរ៉េសំដៅបន្ធូរបន្ថយភាពតានតឹងនៅតាមខ្សែព្រំដែន ខណៈដែល ព្យុងយ៉ាងមិនទាន់ឆ្លើយតបជាផ្លូវការអំពីសំណើនេះនៅឡើយ។

        មុននោះ នាថ្ងៃទី១៧ កក្កដា កូរ៉េខាងត្បូងបានលើកឡើងសំណើស្ដីពីការ រៀបចំកិច្ចចរចារខាងយោធាអន្តរកូរ៉េនាថ្ងៃទី២១ កក្កដា ក៏ដូចជាកិច្ចចរចាររវាង សមាគមន៍កាកបាទក្រហមនៃភាគីទាំងពីរនាថ្ងៃទី១ សីហា ដើម្បីតភ្ជាប់ឡើងវិញ នូវសកម្មភាពជួបជុំគ្រួសារដែលត្រូវព្រាត់ប្រាសដោយសង្គ្រាម។ នេះត្រូវបានចាត់ ទុកជាការខំប្រឹងប្រែងរបស់រដ្ឋអំណាចប្រធានាធិបតីលោក Moon Jae-in សំដៅ កែលំអទំនាក់ទំនងអន្តរកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ