កូរ៉េខាងត្បូងនិងជប៉ុនកំណត់ពេលវេលាដំណើការចរចារថ្នាក់រដ្ឋមន្ត្រីក្រសួង ការពារជាតិ


កូរ៉េខាងត្បូងនិងជប៉ុនកំណត់ពេលវេលាដំណើការចរចារថ្នាក់រដ្ឋមន្ត្រីក្រសួង ការពារជាតិ - ảnh 1
កូរ៉េខាងត្បូងនិងជប៉ុនកំណត់ពេលវេលាដំណើការចរចារថ្នាក់រដ្ឋមន្ត្រីក្រសួង ការពារជាតិ (Image: VNA)

(VOVworld) – នាថ្ងៃទី ២១ ឧសភា កូរ៉េខាងត្បូងបានប្រកាសថា៖ នាសាប្តាហា៍
ខាងមុខរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសនេះនិងសមភាគីជប៉ុននឹងដំណើ
ការចរចារដំបូងក្រោយរយៈពេល ៤ ឆ្នាំ ដើម្បីពិភាក្សាអំពីបណ្ដាបញ្ហាក្តៅគគុក
ក្នុងតំបន់ រួមមាន បញ្ហា លើឧបទ្វីបកូរ៉េ។ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង
លោក Han Min-koo និងសមភាគីជប៉ុន លោក Gen Nakatani នឹងមានកិច្ចប្រជុំនៅ
ខាងក្រៅសន្និសីទជាន់ខ្ពស់ស្តីពីសន្តិសុខនៅទ្វីបអាស៊ី ដែលគ្រោងនឹងប្រព្រឹត្តទៅ
ចាប់ពីថ្ងៃទី ២៩ ដល់ទី ៣១ ឧសភា នៅសឹង្ហបុរី។ តាមមន្ត្រីការពារជាតិកូរ៉េខាង
ត្បូងសូមមិន បញ្ចេញឈ្មោះមួយរូបបានឲ្យដឹងថា៖ រដ្ឋមន្ត្រីទាំង ២ រូបនឹងពិភាក្សា
អំពីឥទ្ធិពលនៃបណ្ដាគោលការណ៍បញ្ជាសហប្រតិបត្តិការរវាងជប៉ុននិងអាមេរិក
ដែលទើបនឹងត្រូវបានអនុម័ត ក៏ដូចជា សកម្មភាពបង្ក រឿងហេតុនិងការគំរាម
កំហែងក្នុងតំបន់ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ